រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ « smile operation ជាបេសកកម្មមនុស្សធម៌ ដែលមិនត្រឹមតែជួយព្យាបាលអ្នកជំងឺដែលមានបញ្ហាសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ ទំនុកចិត្ត សេចក្តីថ្លៃថ្នូរ ក្តីសង្ឃឹម និងអនាគតល្អប្រសើរដល់កុមារ និងក្រុមគ្រួសារ ដោយក្តីករុណា។»
នៅថ្ងៃ១៣មករា២០២៦នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងចូលរួមបេសកកម្មវះកាត់ Smile Cambodia – Northwest Medical Volunteers (USA) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យជាតិ និងអន្តរជាតិ ដែលបានផ្តល់សេវាវះកាត់ដោយមនុស្សធម៌ ដល់កុមារ និងអ្នកជំងឺមានជំងឺបបូរមាត់ឆែប ក្រអូមមាត់ឆែប ពិការច្រមុះ ពិការស្លឹកត្រចៀក របួសរលាកភ្លេីង និងពិការភាពមុខមាត់។
សូមអរគុណដល់ដៃគូ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាននាំមកនូវស្នាមញញឹម និងការព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា។



