រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម,
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដឹកនាំដោយ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ (គ.ប.ផ.ក.) នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរក្នុងការផ្សព្វផ្សាយ និងចូលរួមទប់ស្កាត់ផលិតផលក្លែងក្លាយដែលអាចបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គម៕



