រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការពង្រឹងគុណភាពវិស័យព័ត៌មានគឺមានសារៈសំខាន់លើការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ក្នុងពេលនៃការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត(AI) និងទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា,

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត( AI )ក្នុងប្រព័ន្ធផ្សព្វផ្សាយ រៀបចំឡើងដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Viory នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្នពេលដែលប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវបានធ្លាក់ចុះនូវតួនាទី ហើយមានការកើនឡើងច្រើននូវប្រព័ន្ធផ្សព្វផ្សាយបែបទំនើប បានធ្វើឲ្យស្ថានភាពនៃការបំពុលនៃព័ត៌មានក្លែងក្លាយគឺមានចំនួនច្រើន ហើយធ្វើឲ្យប្រជាពលរដ្ឋ សាធារណជនទូទៅពេលខ្លះបាត់បង់ជំនឿទុកចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ដោយសារអ្វីដែលគាត់ទទួលបានហាក់បីដូចជាមានការពិបាកនៅក្នុងការគិតថា តើព័ត៌មានណាត្រឹមត្រូវ ព័ត៌មានណាមិនត្រឹមត្រូវ ។ នេះគឺជាការលំបាកមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងបរិបទនៃបច្ចេកវិទ្យាមានការវិវត្តន៍កើនឡើង ។ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងពង្រឹងទៅលើយន្តការនៃការគ្រប់គ្រងព័ត៌មាន ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយសុវត្ថិភាព ។
ឯកឧត្តម បានបញ្ជាក់ថា ទោះបីប្រព័ន្ធផ្សព្វផ្សាយបែបទំនើបមានការរីកចម្រើនក៏ដោយ តែប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ នៅតែដើរតួនាទីសំខាន់ គឺជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានមួយដែលត្រឹមត្រូវ មិនផ្តល់នូវអ្វីដែលជាព័ត៌មានមិនត្រឹមត្រូវដូច Facebook, TikTok ដែលបុគ្គលណាក៏អាចបង្កើតបានដែរ។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌការងារដែលក្រសួងព័ត៌មាន បានដាក់ចុះ គឺនិយាយពីសន្តិសុខព័ត៌មាន ដែលផ្តោតលើកត្តាបីសំខាន់,ទី១ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងមិចឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់ទម្រង់ទាំងអស់ ទាំងមធ្យោបាយផ្សព្វផ្សាយបែបបុរាណ និងទំនើប អាចប្រើប្រាស់បានក្នុងការទទួលបានព័ត៌មាន ។ ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ ទី៣៖ សុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ កិច្ចការងារនេះ គឺថាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការនិយាយពី សុវត្ថិភាពព័ត៌មាន សន្តិសុខព័ត៌មាន គឺមិនមែនជាការបំបិទសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្តែជាប្រើប្រាស់តួនាទីភារកិច្ច កាតព្វកិច្ចក្នុងការផ្តល់នូវព័ត៌មានពិត និងត្រឹមត្រូវដល់សាធារណជនទូទៅ។
នៅក្នុងឱកាសនៃអង្គសិក្ខាសាលាដែលមានសិក្ខាកាមជាអ្នកសារព័ត៌មានជាច្រើនរូប និងមានការអញ្ជើញចូលរួមពី លោក ស្រី Nhishaeni Parmanadan តំណាង ក្រុម ហ៊ុនទីភ្នាក់ងារព័ត៌មាន Viory ប្រចាំតំបន់អាស៊ី និងក្រុមការងារ Viory មកពីប្រទេស អារ៉ាប់អេមីរ៉ាត់រួម នេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីមូលហេតុអ្វីបានជាគេត្រូវបង្កើត ព័ត៌មានក្លែងក្លាយ? គឺគេធ្វើឡើងក្នុងគោលដៅច្រើន គឺទី១ ហេតុផលនយោបាយ ដើម្បីជះឥទ្ធិពលទៅលើសាធារណៈមតិ ទី២ ដើម្បីប្រឆាំងជាមួយដៃគូបដិបក្ខ ឧទាហរណ៍ ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស ពួកគេព្យាយាមបង្កើតព័ត៌មាន និងរូបភាពក្លែងក្លាយច្រើនណាស់ ត្រូវបានបង្កើតឡើងក្នុងគោលដៅដើម្បីប្រឆាំងជាមួយរាជរដ្ឋាភិបាល ញុះញង់ប្រជាពលរដ្ឋ បំភ្លៃការពិត ដើម្បីទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ។
ជាក់ស្តែងក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ ដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ការញុះញង់បំពុលសង្គម ការប្រមាថ និងព័ត៌មានមិនពិតទាក់ទងនឹងជម្លោះព្រំដែន សរុបចំនួន ២ ៨១០ ករណី ក្នុងនោះការបំភ្លៃខុសពីការពិត ការប្រឌិតព័ត៌មានទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែនសរុប ២ ១២២ ករណី។
អញ្ចឹងស្ទើរតែ ៧០% ទៅ ៨០% ទៅហើយនៃព័ត៌មានក្លែងក្លាយដែលបានបង្កើតឡើងក្នុងទិសដៅបង្កបញ្ហា និងហេតុផលនយោបាយ ហើយព័ត៌មានក្លែងក្លាយខ្លះទៀតធ្វើឡើងដើម្បីហេតុផល សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់គេផងដែរ ។
ដើម្បីពង្រឹង និងទប់ស្កាត់បញ្ហាទាំងអស់នេះ