រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់តំណាងអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ”ការផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ”

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ”ការផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ” ក្រោមកិច្ចសហការរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីនៃមន្ទីរពាក់ព័ន្ធចំណុះអោយខេត្ត និងសិក្ខាកាមចូលរួមប្រមាណជាង៤០០នាក់ នៅអគារតេជោបូព៌ា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ទីរួមខេត្តត្បូងឃ្មុំ៕
រូបថតៈ លោក នាក់ ដាត់
ព័ត៌មានៈ កញ្ញា អ៊ាង ហ៊ុយនី