រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ផ្តល់កិច្ចពិភាក្សាអំពីស្ថានភាពរោងចក្រនុយក្លេអ៊ែររបស់ខ្លួនដែលខូចខាតយ៉ាងធ្ងន់ធ្ងរ! បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលវាយប្រហារ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថាគ្រឿងបរិក្ខារនុយក្លេអ៊ែររបស់ប្រទេសលោកត្រូវបាន “ខូចខាតយ៉ាងធ្ងន់ធ្ងរ”។ លោក Abbas Araghchi បានបង្ហើបរឿងនេះក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃច័ន្ទ ម៉ោងនៅក្នុងស្រុក។ លោក Araghchi បាននិយាយបញ្ជាក់ថា៖ គ្រឿងបរិក្ខារនុយក្លេអ៊ែររបស់យើងបានខូចខាតធ្ងន់ធ្ងរ ហើយកម្រិតនៃការខូចខាតនេះកំពុងស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃនៅឡើយទេ ខណៈដែលកិច្ចពិភាក្សាអំពីទំហំខូចខាតនោះនឹងត្រូវពង្រឹងឡើងវិញបន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃច័ន្ទនេះថា៖ ពួកគេនឹងពិភាក្សាឡើងវិញជាមួយប្រទេសនៅតំបន់អឺរ៉ុបនៅសប្ដាហ៍នេះ អំពីកម្មវិធីអនុយេនូអ៊ែររបស់ខ្លួនដោយកិច្ចពិភាក្សានោះនឹងធ្វើឡើងនៅប្រទេសតួកគីដែរ។ កិច្ចពិភាក្សានេះនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃសុក្រហើយក៏ជាកិច្ចពិភាក្សាលើកដំបូងបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ក្នុងសង្គ្រាម ១២ ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកក៏បានវាយប្រហារលើគ្រឿងបរិក្ខារទាក់ទងនឹងនុយក្លេអ៊ែរនៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះផងដែរ។ គួរបញ្ជាក់ថាកិច្ចពិភាក្សានេះនឹងនាំឲ្យមកនូវជំនួបថ្មីវាងមន្ត្រីអ៊ីរ៉ង់ និងមន្ត្រីមកពីអង់គ្លេស បារាំង និងអាឡឺម៉ង់ ដែលគេស្គាល់ថាជាប្រទេស E3 ឬ 3EU (សំដៅទៅលើប្រទេសចំនួន៣នៅអឺរ៉ុបដែលមានបារាំង អាល្លឺម៉ង់ និងអ៊ីតាលី ដែលជាសមាជិកនៃស្ថាបនិកធំៗទាំងបីនៃសហភាពអឺរ៉ុប)ហើយនឹងមានការចូលរួមពីប្រធានគណៈកម្មាធិការបរទេសនៃសហភាពអឺរ៉ុបលោកស្រី Kaja Kallas ផងដែរ។ យ៉ាងណាមិញបើយោងទៅតាមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលបង្កើតឡើងដើម្បីដាក់កម្រិតលើសកម្មភាពអនុយេនូអ៊ែររបស់អ៊ីរ៉ង់ អ៊ីរ៉ង់បានយល់ព្រមលើកម្រិតរឹតបន្តឹងនៃកម្មវិធីអន្តរជាតិរបស់ខ្លួន ជំនួសដោយការដាក់ទណ្ឌកម្មលើសេចកិច្ចដែរ ដែលកិច្ចព្រមព្រៀងនេះបានចាប់ផ្តើមសាបរលាបក្នុងឆ្នាំ ២០១៨ នៅពេលសហរដ្ឋអាមេរិកបានដកខ្លួនចេញជំនាន់អាណត្តិទី១របស់លោក Trump ហើយចាប់ផ្តើមដាក់វិញនូវទណ្ឌកម្មខ្លះៗឡើងវិញមកកាន់អ៊ីរ៉ង់ដែរ។ ជាងនេះទៅទៀតប្រទេសអឺរ៉ុបមួយចំនួនបានគំរាមកំហែងកាលពីថ្មីៗនេះថា នឹងបើកដំណើរយន្តការ snapback ចំពោះកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលអនុញ្ញាតនេះនឹងដាក់ទណ្ឌកម្មឡើងវិញ ប្រសិនបើអ៊ីរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀងនោះទេ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា