រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បញ្ជាក់ប្រាប់ដល់សមភាគីអាស៊ានរបស់ខ្លួនថា៖ បញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់បាននឹងកំពុងវិវត្តន៍ហើយ

ប្រទេសអាស៊ីអាគ្នេយ៍ ឬ អាស៊ានគួរតែរក្សាភាពអត់ធ្មត់ និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ខណៈដែលសកម្មភាពឈ្លានពាននៅទូទាំងអាស៊ី និង «សកម្មភាពឯកតោភាគី» នៅកន្លែងផ្សេងទៀតនៅក្នុងពិភពលោកបានគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់ផងដែរ នេះគឺជាសំដីរបស់អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងម៉ានីលបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ 

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី Theresa Lazaro មិនបានផ្តល់ព័ត៌មានលម្អិតអំពីការជូនដំណឹងនូវភាពវិវឌ្ឍន៍នៃបញ្ហាភូមិសាស្ត្រនយោបាយដែលលោកស្រីបានលើកឡើងនៅចំពោះមុខសមភាគីរបស់លោកស្រីនៅក្នុងរដ្ឋសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន ១១ ប្រទេសនោះទេ ដែលវាកំពុងដំណើរការកិច្ចប្រជុំបិទទ្វារធំៗជាលើកដំបូងរបស់ពួកគេនៅឆ្នាំនេះដែរក្នុងនាមហ្វីលីពីនធ្វើជាម្ចាស់ផ្ទះប្តូរវេន២០២៦ នៅទីក្រុង Cebu ដែលជាទីក្រុងមាត់សមុទ្រភាគកណ្តាលប្រទេស។ ទោះជាយ៉ាងណាក៏ដោយ សមាជិករដ្ឋមួយចំនួននៃប្លុកអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារដោយសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានការចាប់ខ្លួនមេដឹកនាំវេណេហ្ស៊ូអេឡាគឺលោក Nicolás Maduro តាមបទបញ្ជារបស់ប្រធានាធិបតី Donald Trump។ និងបញ្ហាលើសកម្មភាពឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ និងបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះក៏បានធ្វើឱ្យតំបន់នេះមានបញ្ហាអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ ការអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិន ដែលជាដៃគូពាណិជ្ជកម្ម និងការពារជាតិធំបំផុតរបស់ប្រទេសអាស៊ាន គឺជាបញ្ហាដ៏លំបាក និងជាខ្សែពួរការទូតដ៏រឹតត្បិតបំផុតសម្រាប់អាស៊ាន។ លោកស្រី Lazaro បានមានប្រសាសន៍ថា “នៅទូទាំងតំបន់របស់យើង យើងនៅតែបន្តឃើញនូវភាពតានតឹងនៅដែនសមុទ្រ ជម្លោះផ្ទៃក្នុងអូសបន្លាយ និងកង្វល់ព្រំដែន និងភាពមនុស្សធម៌ដែលមិនទាន់ដោះស្រាយបាន”។ លោកស្រីបានមានប្រសាសន៍ថា “ក្នុងពេលជាមួយគ្នានេះដែរ ការវិវឌ្ឍហួសពីដែនសមត្ថភាពរបស់អាស៊ីអាគ្នេយ៍ រួមទាំងសកម្មភាពឯកតោភាគីដែលមានផលវិបាកបានឆ្លងតំបន់ បន្តប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពហុភាគី និងសណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់ស្រាប់ថែមទៀតផង”។ “ការពិតទាំងអស់នោះបានគូសបញ្ជាក់ពីសារៈសំខាន់បណ្តោះអាសន្ននៃគោលការណ៍ដែលមានការគោរពជាយូរមកហើយរបស់អាស៊ានអំពីការអត់ធ្មត់ ការសន្ទនា និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិក្នុងការស្វែងរក ការរក្សាសន្តិភាព និងស្ថិរភាពដល់ប្រជាជនរបស់ពួកយើង”។ ចាប់ពីដើមឆ្នាំ២០២៦នេះទៅប្រទេសហ្វីលីពីនបានកាន់តំណែងជាប្រធានប្តូរវេនរបស់អាស៊ាន ដោយទទួលយកការប្តូរវេនជំនួសប្រទេសមីយ៉ាន់ម៉ា បន្ទាប់ប្រធានឆ្នាំ២០២៥គឺម៉ាឡេស៊ី និងបន្ទាប់ពីប្រទេសនេះត្រូវបានផ្អាកធ្វើជាប្រធានកិច្ចប្រជុំ ក្រោយពីកងទ័ពរបស់ខ្លួនបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ចេញដោយបង្ខំក្នុងឆ្នាំ ២០២១៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ