រដ្ឋបាល រាជធានីភ្នំពេញ ផ្តល់លក្ខខណ្ឌ មួយចំនួន ជូន បងប្អូន អ្នក លក់ដូរ គ្មាន សណ្ដាប់ ធ្នាប់ នៅលេី ដងផ្លូវ និង ចិញ្ចើម ផ្លូវ សាធារណៈ ក្នុង តំបន់ ជុំវិញ ផ្សារ ដើម គ
លក្ខខណ្ឌ មួយចំនួន ត្រូវ បាន រដ្ឋបាល រាជធានីភ្នំពេញផ្តល់ជូន បងប្អូន អ្នក លក់ដូរ គ្មាន សណ្ដាប់ ធ្នាប់ នៅលេី ដងផ្លូវ និង ចិញ្ចើម ផ្លូវ សាធារណៈ ក្នុង តំបន់ ជុំវិញ ផ្សារ ដើម គ រួមមាន ៖
១. អាច មាន ជម្រើស ផ្លាស់ប្ដូរ ទៅ លក់ ទៅ ផ្សារ ដេីមគថ្មី ដែល អាជ្ញាធរ ធ្លាប់ សម្របសម្រួល ជូន កន្លងមក ឫទៅ រកទីតាំងឯកជន ផ្សេង ទៀត ដែលខ្លួន គិតថា ងាយស្រួល ប៉ុន្តែ មិនមែន លក់ លេីផ្លូវ សាធារណៈ ។
២. ក្នុង ដំណាក់កាល នេះ បេីបងប្អូន មាន បញ្ហា ខ្វះខាត ជីវភាព ខ្លាំង រដ្ឋបាល រាជធានីភ្នំពេញ នឹង ជួយ ទំនុកបម្រុង ជា អង្ករ ជូន។
៣. មិនត្រូវ បន្ត លក់ ដូរ លេី ដងផ្លូវ និង ចិញ្ចើម ផ្លូវ សាធារណៈ ដាច់ ខាត។
នេះ ជាការ លេីកឡេីង របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណះអភិបាល រាជធានី ភ្នំពេញ ក្នុង ជំនួប ជាមួយ បងប្អូន អ្នក លក់ដូរ គ្មាន សណ្ដាប់ ធ្នាប់ នៅជុំវិញ តំបន់ ផ្សារដេីមគ នា ព្រឹក ថ្ងៃ ទី ១៩ ខែមករា ឆ្នាំ ២០២៦នេះ នៅ សាលា រាជធានី ភ្នំពេញ ។
ឯកឧត្ដម អភិបាល រាជ ធានី ភ្នំពេញ បាន បញ្ជាក់ បន្ថែម ថា កន្លង មក អាជ្ញាធរ បាន អត់ធ្មត់ បំផុត ចំពោះ ការ លក់ដូរ គ្មាន សណ្ដាប់ ធ្នាប់ នេះ ព្រោះ គិតពីជីវភាព របស់ បងប្អូន ។ ម្យ៉ាងទៀត ដោយសារ ពុំទាន់ រក ទីតាំង សមរម្យ សម្រាប់ ផ្លាស់ ប្ដូរ ជូន បាន ។ ប៉ុន្តែ ពេល នេះ រដ្ឋបាល រាជធានីភ្នំពេញបានរក ទីតាំង សមស្រប និង មាន លក្ខខណ្ឌ អនុគ្រោះជា ច្រើន បាន ហើយ នោះគឺ ផ្សារ ដើម គ ថ្មី ហើយ បេីបងប្អូន មិន ចង់ ទៅ ផ្សារ ថ្មីនោះ បងប្អូន អាច រកទីតាំង ឯកជន ណា ផ្សេង ទៀត ក៏បាន តែ ហាមដាច់ ខាត មិនឱ្យលក់ លេី ដងផ្លូវ និង ចិញ្ចើម ផ្លូវ សាធារណៈ ឡេីយ។ សូម បងប្អូន ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី លេីកកម្ពស់ សោភ័ណភាព និង សណ្ដាប់ ធ្នាប់ សាធារណៈ របស់ រាជធានីភ្នំពេញ យេីង ៕



