រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំនព្វមាស ឆ្នាំ២០២៥

ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ចាន់ ស៊ីថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំនព្វមាស ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ មានមតិស្វាគមន៍កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងាគោលនយបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីរួមគ្នាបម្រើផលប្រយោជន៍ប្រជាជនតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ មានសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុលើគ្រប់វិស័យ ប្រជាជនមានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។ ការផ្តល់សេវាសាធារណនៅមូលដ្ឋានពាក់ព័ន្ធជាមួយរដ្ឋបាលឃុំ សង្កាត់ និងច្រកចេញចូលតែមួយក្រុង ស្រុក ខេត្ត មន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណជូនប្រជាពលដ្ឋតាមច្រកចេញចូលតែមួយប្រកបដោយគុណភាព ប្រសិទ្ធផល។ ចំពោះបទល្មើសត្រូវពង្រឹងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលជាបន្ទុកធ្ងន់ ធ្ងរដល់ក្រុមគ្រួសារ ដែលទាមទារឱ្យយើងធ្វើការដោះស្រាយរួមគ្នា ទន្តឹមនោះបង្ការទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ត្រូវធ្វើដូចភ្លៀងរលឹម ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយប្រើប្រាស់យន្តការគោលនយោបាយឈ្នះឈ្នះ បញ្ហាអនាម័យ បរិស្ថាន សុខភាពសាធារណ ដោយប្រើយន្តការផ្សព្វផ្សាយទាក់ ទាញអ្នកវិនិយោគ និងទេសចរមកកាន់ខេត្តព្រះសីហនុ។  

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុង ស្រុកទាំង៦ មេឃុំ ចៅសង្កាត់ទាំង២៩ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ជាកត្តាគន្លឹះផ្តល់ភាពអនុគ្រោះដល់ដំណើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវិស័យផ្សេងៗទៀតមានការរីកចម្រើនស្រមតាមកម្មវិធីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។    

ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ គាំទ្រការដឹកនាំរបស់ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងការអនុវត្តគោលនយោបាយ ឆ្លុះបញ្ជាំងពីការខិតខំពីកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដោយមានការចូលរួមពីមន្ទីរ អង្គភាព ការផ្សព្វផ្សាយ ធ្វើវេទិការសាធារណ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងបានថ្លែងអំណគុណលោកមេឃុំ ចៅសង្កាត់ រក្សាបានស្ថេរភាពបានល្អប្រសើរ។ ការដាក់ចេញគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាសេនាធិការមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗទទួលបានជោគជ័យ ហើយអ្វីដែលយើងបានខិតខំប្រឹងប្រែងទទួលបានជោគជ័យល្អបង្គួរ បើធៀបទៅនឹងខេត្តផ្សេងៗយើងនៅមានខ្វះចន្លោះប្រហោងខ្លះៗ ដោយស្ថានភាពនៅតាមតំបន់ព្រំដែនយើងមានការចាប់អារម្មណ៍ច្រើន យើងត្រូវខិតខំធ្វើការងារនេះបន្ថែមទៀត យើងមិនបោះបង់ការងានៅមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជាពិសេសផែនការអភិវឌ្ឍរបស់ខេត្តព្រះសីហនុកាន់តែទទួលបានការអភិវឌ្ឍប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើឡើងថែមទៀត ទោះបីបទល្មើសនៅក្នុងមូលដ្ឋានយើងខិតខំបង្ក្រាបបានទាន់ពេលវេលា ព្រោះបទល្មើស គឺជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសការបង្ការ ទប់ស្កាត់កុំឱ្យបទល្មើសទាំងនោះកើតមានឡើង ត្រូវបណ្តុះបណ្តាលប្រជាពលរដ្ឋល្អនៅមូលដ្ឋាន ជាពិសេសប៉ុស្តិ៍រដ្ឋបាល ត្រូវចុះផ្សារភ្ជាប់អប់រំនៅតាមភូមិ ឃុំ សង្កាត់នីមួយៗ ដើម្បីស្វែងយល់អ្វីទៅជាបទល្មើស។ ការពង្រីកវិសាលភាពគោលនយោបាយបញ្ជកោណដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រែក្លាយប្រទេសកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ហើយខេត្តព្រះសីហនុ ក្លាយជាខេត្តអនុវត្តតាមគោលនយោបាយស្របទៅនឹងប៉ូលសេដ្ឋកិច្ចទាំង៤ មានដូចជា ប៉ូលដឹកជញ្ជូន ទីក្រុងសមាហរណ្មកម្ម ទេសចរណ៍ និងកសិកម្ម ដូច្នេះកងកម្លាំង ប៉ុស្តិ៍រដ្ឋបាលត្រូវយកចិត្តទុកដាក់ក្នុងបណ្តុះបណ្តាលសហការជាមួយមេឃុំ ចៅសង្កាត់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមសេចក្តីចង់បានរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគិន៕