រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក«ទិវាជាតិនៃការចងចាំ» ២០ ឧសភា ជាការ រំឭកដល់ជនរង គ្រោះដោយឧក្រិដ្ឋកម្ម ដែលកើត មានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក«ទិវាជាតិនៃការចងចាំ» ២០ ឧសភា ជាការ រំឭកដល់ជនរង គ្រោះដោយឧក្រិដ្ឋកម្ម ដែលកើត មានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

…….. 

ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៥ ពីធីរំលឹក«ទិវាជាតិនៃការចងចាំ» ២០ ឧសភា ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះមេគុណខេត្ត ព្រះគ្រូ ចៅអធិការវត្តក្នុងខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរសង្កាត់ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម។ 

 

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រះសីហនុ បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោល បំណង លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជន រងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយការប៉ះប៉ូវ នៃការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គមរបស់ជនរងគ្រោះក្រុមគ្រួសារ និងការចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងជាការលើកកម្ពស់ការផ្សព្វ ផ្សាយ និងការយល់ដឹងឱ្យបានកាន់តែច្បាប់អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជា ប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី៕