រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្រប សម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគ នៅខេត្តព្រះសីហនុ !

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Zhongang Technology Co., Ltd នៅទីក្រុងសៀងហៃ ប្រទេសចិន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ជូនថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្រប សម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមាន បំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមាន ប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា ក្រុមហ៊ុន Zhongang Technology Co., Ltd. មានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ។

ក្រុមហ៊ុន Zhongang Technology Co., Ltd. ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ទូលំទូលាយដែលមានឯកទេសខាងម៉ូតូកង់បីអគ្គិសនី EVs ឧបករណ៍ប្រើប្រាស់ពន្លឺ និងរថយន្តចល័តដែលមានគោលបំណងពិសេស ក្រុមហ៊ុននេះរួមបញ្ចូលការរចនាយានយន្ត ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផលិតគ្រឿងបន្លាស់ ក្រោមស្តង់ដាររថយន្តពេញលេញ។