រដ្ខមន្រ្តីការបទេសអាម៉េរិកជួបគ្នាភ្លាមៗជាមួយមន្ត្រីការទូតជប៉ុននិងកូរ៉េខាងត្បូងនៅក្រៅកិច្ចប្រជុំអាស៊ានម៉ាឡេស៊ី! ខណៈមេដឹកនាំជាន់ខ្ពស់ ការពារជាតិពួកគេជួបគ្នាត្រីភាគីនៅកូរ៉េខាងត្បូង

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Marco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya និងអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Yoonjoo នៅថ្ងៃសុក្រនេះ នៅខាងក្រៅជំនួបកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សានេះបានធ្វើឡើងនៅពេលដែលមេដឹកនាំយោធាជាន់ខ្ពស់របស់ប្រទេសទាំងបីបានជួបប្រជុំគ្នានៅប្រទេសកូរ៉េខាងត្បូងដែរ សម្រាប់កិច្ចប្រជុំប្រមុខការពារជាតិត្រីភាគី ឬ (Tri-Chod) ជាទៀងទាត់ដែលមានប្រធានអគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូងដោយលោក Kim Myung-soo បានជួបជាមួយលោក Dan Caine និងលោក Yoshida Yoshihide ដោយពួកគេបានបានចែករំលែកក្តីព្រួយបារម្ភរួមគ្នាអំពីការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង និងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីយ៉ាងជិតស្និទ្ធដែរ ខណៈដែលប្រធានអគ្គសេនាធិការចម្រុះអាមេរិកក៏បានសម្តែងនូវការព្រួយបារម្ភអំពីអ្វីដែលលោកបាននិយាយថាវាជាការកសាងយោធាមិនធ្លាប់មានពីមុនមកទេរបស់ចិន។ បន្ទាប់ពីថ្ងៃសុក្រនេះទៅ លោក Rubio នឹងបញ្ចប់ថ្ងៃទីពីរនេះដែរលោកថ្លែងនៅក្នុងសន្និសីទសន្តិសុខអាស៊ីអាគ្នេយ៍ ជាមួយនឹងកិច្ចប្រជុំមួយដែលមានសមាជិកជាភាគហ៊ុនជាន់ខ្ពស់ជាមួយសមភាគីចិន ខណៈដែលភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនៅតែអូសបន្លាយជុំវិញបញ្ហាជាច្រើនស្តីអំពីពាណិជ្ជកម្មដល់ផ្នែកសន្តិសុខ និងការគាំទ្ររបស់ចិនចំពោះរុស្ស៊ី។ ជំនួបនោះធ្វើឡើងភ្លាមៗមិនដល់២៤ម៉ោងផង បន្ទាប់ពីលោក Rubio បានចូលក្នុងកិច្ចប្រជុំមួយនៅទីក្រុងគូឡាឡាំពួជាមួយគូប្រជែងម្នាក់ទៀតរបស់អាម៉េរិកគឺរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov៕
សម្រួលអត្ថបទ៖ សុផារិន្ទ