បើតាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥កក្កដា នេះថា អាវុធដែលមន្ត្រីជំនាញរកឃើញនេះ គឺជាអាវុធដែលកប់លាក់ទុកត្រៀមប្រយុទ្ធរវាងខ្មែរ និងខ្មែរនៅសមយ័សង្រ្គាម ហើយកន្លែងដែលរកឃើញអាវុធទាំងនេះ ក៏ជាកន្លែងអតីតសមរភូមិប្រយុទ្ធផងដែរ តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដំណាំកសិកម្ម។ ក្រៅពីអាវុធ មន្ត្រីជំនាញក៏បានរកឃើញវិទ្យុទាក់ទងចំនួន៣គ្រឿងទៀតដែរ។
ឯកឧត្តម ក៏សូមអរគុណដល់សន្តិភាព ដែលបានធ្វើឱ្យអាវុធកប់ទុកត្រៀមប្រយុទ្ធរវាងខ្មែរ និងខ្មែរត្រូវបានបញ្ចប់ទាំងស្រុង ហើយអាវុធទាំងនេះ គ្មានសមរភូមិបម្រ។ការរហូតបាត់បង់សមត្ថភាពប្រយុទ្ធ និងក្លាយជាសាកសពអាវុធតែម្តង៕