យ៉ាងហោចណាស់មានមនុស្ស ៧ នាក់បានរងរបួសបន្ទាប់ពីការវាយប្រហារពេញមួយយប់នៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន
យោងតាមសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបានឲ្យដឹងថា ទីក្រុង Dnipro (ឌឹនីប្រូ) របស់ប្រទេសអ៊ុយក្រែនត្រូវបានវាយប្រហារយ៉ាងគឃ្លើនកាលពីយប់ថ្ងៃពុធនេះ។ សេវាសង្គ្រោះបន្ទាន់អ៊ុយក្រែនបានរាយការណ៍ឲ្យដឹងថាមនុស្ស៧នាក់បានរងរបួស រួមទាំងកុមារពីរនាក់ផងដែរ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ជាលទ្ធផលក្រោយការវាយប្រហារនេះ បន្សល់នូវអគ្គីភ័យឆាបឆេះជាច្រើនកន្លែងនៅក្នុងទីក្រុងថែមទៀតផង។ លើសពីនេះការវាយប្រហារនេះ បណ្តាលឲ្យអគារអាផាតមិន ផ្ទះឯកជន អគាររដ្ឋបាល មានទាំងរថយន្ត និងបំពង់បង្ហូរឧស្ម័នត្រូវបានខូចខាតទាំងស្រុងជាដំណំថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



