យន្តហោះធុនធំ AG600 “Kunlong” ដែលត្រូវបានអភិវឌ្ឍដោយឯករាជ្យរបស់ប្រទេសចិនថ្មីៗនេះបានបញ្ចប់ការហោះហើរសាកល្បងរបស់ខ្លួនហើយក្នុងកម្ពស់ខ្ពស់ នៅឯអាកាសយានដ្ឋាន Huatugou ក្នុងខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន ដែលជាសញ្ញានៃរបកគំហើញដ៏សំខាន់ថ្មីមួយទៀតសម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសចិនក្នុងប្រតិបត្តិការឧតុនិយម និងមានរយៈកម្ពស់ដ៏ស្មុគស្មាញ។ ការសាកល្បង AG600 “Kunlong” គ្របដណ្តប់លើសេណារីយ៉ូប្រតិបត្តិការធម្មតានៅអាកាសយានដ្ឋាននៃដីខ្ពង់រាប ដោយផ្ទៀងផ្ទាត់ជាប្រព័ន្ធជាច្រើននូវដំណើរការហោះហើររបស់យន្តហោះ សមត្ថភាពឡើងចុះ ស្ថេរភាពនៃការចុះចត និងមុខងារសំខាន់ៗផ្សេងទៀតក្រោមលក្ខខណ្ឌអាកាសធាតុស្មុគស្មាញដែរ។ ការធ្វើតេស្តក្នុងបរិយាកាសអាកាសធាតុខ្លាំងដូចជាមានសីតុណ្ហភាពទាបផង សម្ពាធខ្យល់ទាប និងខ្យល់បក់ខ្លាំងផងដែរ ដែលបង្ហាញពីការសម្របខ្លួនរបស់យន្តហោះធុននេះទៅនឹងបរិយាកាសដែលមានកម្ពស់ខ្ពស់ដ៏អាក្រក់ និង ដើម្បីបញ្ជៀសគ្រោះថ្នាក់បាន៕
សម្រួលអត្ថបទ៖ Borinika Sopharin Em