ម៉ិកស៊ីកូត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំក្រោយ ២០២៦ នឹងត្រូវមានសហម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលមានការប្រកួតចំនួន១៣ ដែលក្នុងនោះ ៥ ប្រកួតនៅរដ្ឋធានី។ រដ្ឋធានី Guadalajara និង Monterrey នឹងក្លាយជាទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលនៅសេសសល់។ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Sheinbaum បាននិយាយថា ការងារហេដ្ឋារចនាសម្ព័ន្ធសហព័ន្ធទាំងអស់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំក្រោយ ឬ FIFA World Cup 2026 នឹងត្រូវបញ្ចប់ទាន់ពេលវេលាសម្រាប់កិច្ចចាប់ផ្តើមការប្រកួតពីថ្ងៃទី ១១ ខែមិថុនា។ លោក Jurgen Mainka ជានាយក FIFA ម៉ិកស៊ិកបាននិយាយថា FIFA មានទំនុកចិត្តលើសន្តិសុខនៃព្រឹត្តិការណ៍នេះ ដោយសារ FIFA បានធ្វើការជាមួយរដ្ឋាភិបាលសហព័ន្ធអស់រយៈពេលបីឆ្នាំកន្លងមកដើម្បីធានាអំពីដំណើរការនៃព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ បើទោះបីជាសេចក្តីថ្លែងការណ៍នោះហាក់ដូចជាផ្ទុយពីវិបត្តិសន្តិសុខដែលម៉ិកស៊ិកបានជួបប្រទះក្នុងសប្តាហ៍ថ្មីៗនេះក្តី។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏វាបាននឹងក្លាយជាពេលវេលាប្រវត្តិសាស្ត្រមួយទៀត ដែលលោកស្រីប្រធានាធិបតី Sheinbaum បាននិយាយថា៖ លោកស្រីនឹងមិនចូលរួមទស្សនាការប្រកួតបើកឆាកនោះទេ ព្រោះលោកស្រីនឹងផ្តល់សំបុត្រទស្សនាពិសេសនោះឲ្យទៅក្មេងស្រីម្នាក់ដែលស្រឡាញ់ខាងវិស័យបាល់ទាត់ខ្លាំងបំផុត៕
សម្រួលអត្ថបទ៖ សុផារិន្ទ



