ម៉ិកស៊ិកស្នើឲ្យអាម៉េរិកនិរទេសជនជាតិម៉ិកស៊ិក១៤នាក់របស់ខ្លួនដែលឃុំឃាំងនៅ Alligator Alcatraz ត្រឡប់ចូលទឹកដីរបស់ខ្លួនវិញ

ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បាននិយាយថា៖ ពលរដ្ឋម៉ិកស៊ិកចំនួន១៤ នាក់ កំពុងត្រូវបានគេឃាត់ខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍ជនក្នុងរដ្ឋ Florida ដែលគេស្គាល់ថាជា “Alligator Alcatraz” ហើយរដ្ឋាភិបាលរបស់លោកស្រី Claudia Sheinbaum បានស្នើសុំអោយសហរដ្ឋអាមេរិកបញ្ជូនពួកគេត្រលប់មកវិញភ្លាមៗដែរ។ លោកស្រី Claudia Sheinbaum បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ សកម្មភាពទាំងអស់ដែលចាំបាច់កំពុងត្រូវបានអនុវត្ត ដើម្បីឲ្យអាម៉េរិកបញ្ជូនពួកគេត្រឡប់មកវិញ។ គួរបញ្ជាក់ថានៅមជ្ឈមណ្ឌលឃុំខ្លួនសម្រាប់អន្តោប្រវេសន៍ជនថ្មីនេះស្ថិតក្នុងតំបន់ Everglades ដែលមន្រ្តីបានដាក់ឈ្មោះថា “Alligator Alcatraz” ដោយយោងទៅតាមអ្នកដែលត្រូវបានឃុំខ្លួននៅទីនោះបានបញ្ជាក់ថា៖ ធ្លាប់មានដង្កូវនៅក្នុងអាហារដែលវាទីតាំងខ្វះអនាម័យខ្លាំងមែនទែន។ ជាងនេះទៅទៀតបង្គន់មិនអាចបាញ់ទឹកចេញបាន ទឹកនិងកាកសំណល់ផ្សេងៗបានលេចចេញនៅលើផ្ទៃដី ហើយមានសត្វមូសនិងពពួកសត្វល្អិតផ្សេងៗស្ថិតនៅគ្រប់ទីកន្លែងដែរ។ លោកស្រីប្រធានាធិបតី Sheinbaum បាននិយាយថា៖ រដ្ឋាភិបាលរបស់លោកស្រីកំពុងស៊ើបអង្កេតថាតើមានការរំលោភសិទ្ធិមនុស្សនៅទីនោះពិតប្រាកដឬអត់ទេ? ហើយលោកស្រីក៏បានអំពាវនាវឲ្យអាជ្ញាធរអាមេរិកដឹកនាំការបញ្ជូនជនអន្តោប្រវែសន៍នោះ ឬ (deportation) ពលរដ្ឋម៉ិកស៊ិកមកវិញភ្លាមៗ ប្រសិនបើពួកគេចង់ឲ្យត្រឡប់មកវិញមែននោះ។ ប្រធានាធិបតី Sheinbaum បានបន្ថែមទៀតថា៖ នៅពេលដែលអាម៉េរិកប្រកាសថានឹងប្រើពន្ធធនាគារ Guantanamo ក្នុងប្រទេសគុយបា ដើម្បីឃុំខ្លួនជនអន្តោប្រវេសន៍ និងបើកមជ្ឈមណ្ឌល Everglades នេះក៏ដោយ ក៏ម៉ិកស៊ិកបានផ្ញើសារការទូត ដើម្បីស្នើឲ្យដឹកជញ្ជូនពលរដ្ឋម៉ិកស៊ិកមកវិញ ដើម្បីឲ្យពួកគេចៀសវាងការចំណាយពេលទៅកាន់ទីកន្លែងទាំងនោះ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា