ម៉ាស៊ីនដេរ ស៊េរីថ្មីបំផុត ជំនាន់ទី២ ម៉ាក Jack ដែលប្រើប្រាស់បច្ចេកវិទ្យា AI ពិតជាអាចចូលរួមលើកកម្ពស់ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ

ដើម្បីចូលរួមលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍ ទីផ្សារឧស្សាហកម្មវាយនភណ្ឌកម្ពុជានៅតាមរោងចក្រកាត់ដេរ ក្រុមហ៊ុន Jack Co., Ltd. បានផ្សព្វផ្សាយពីផលិតផលម៉ាស៊ីនដេរស៊េរីថ្មីបំផុតជំនាន់ទី២ ម៉ាក Jack ដែលប្រើប្រាស់បច្ចេកវិទ្យា AI ដ៏ទំនើប ដើម្បីជួយសម្រូលដំណើរការផលិត ក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា។
លោក He Enjia ប្រធានសមាគមវាយនភណ្ឌកម្ពុជា និងជាអនុប្រធានសមាគម TAFTAC មានប្រសាសន៍ថា ផលិតផលម៉ាស៊ីនដេរម៉ាកថ្មីខាងលើនេះ មានលក្ខណពិសេសបំពាក់បច្ចេកវិទ្យាកាន់តែទាន់សម័យ នៃយុគសម័យថ្មី ដ៏ឆ្លាតវៃនៃវិស័យវាយនភណ្ឌ។ ផលិតផលថ្មីនេះ គឺជាឧបករណ៍ឆ្លាតវៃដើម្បីបង្កើនផលិតភាព និងបន្ថយសំពាធ ។ជាងនេះទៀត ពិតជាអាចជួយសម្រួលការងារក្នុងរោងចក្រ សហគ្រាស ក្នុងការអភិវឌ្ឍន៍វិស័យវាយសូត្រ ។
លោក Shen Qiming នាយកក្រុមហ៊ុន SEDUNO កម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន Youcheng Sewing Machine Co., Ltd. បានឲ្យដឹងដែរថា រយៈពេលជាច្រើនឆ្នាំមកនេះ Jack បានឈរជាមួយយើង ក្នុងវិស័យសម្លៀកបំពាក់ និងផ្តល់នូវការគាំទ្រពេញលេញដល់យើង។ ដោយសារ Jack បានបន្តភាពច្នៃប្រឌិត និងបានធ្វើការកែលម្អ ចង្វាក់ផលិតកម្មយ៉ាងសកម្ម។ Jack ជាឧបករណ៍ផលិត ដែលមានគុណភាពល្អ និងប្រសិទ្ធភាពខ្ពស់ ហើយមានសុទិដ្ឋិនិយម ក្នុងការដោះស្រាយបញ្ហាទីផ្សារ។
ក្នុងពិធីនេះដែរ លោក Zong Changdong ប្រធានផ្នែកយុទ្ធសាស្ត្រអតិថិជនពិភពលោករបស់ក្រុមហ៊ុន Jack Technology និងលោក Ke Huijun អ្នកគ្រប់គ្រងរួមនៃផ្នែកយុទ្ធសាស្ត្រពិភពលោករបស់ក្រុមហ៊ុន Jack Technology បានណែនាំលម្អិត និងគួរឱ្យចាប់អារម្មណ៍អំពីផលិតផល ម៉ាស៊ីនដេរ Jack ថ្មីបំផុតជំនាន់ទី២ ដែលប្រើបច្ចេកវិទ្យា AI ដ៏ទំនើបនេះ។
ដំណើរការក្នុងរោងចក្រកាត់ដេរ តែងតែជួបបញ្ហាដូចជា ការបាក់ម្ជុល លោតម្ជុល បែកខ្សែ និងលេចប្រេង កើតឡើងជាញឹកញាប់ ដែលប៉ះពាល់ដល់គុណភាពសម្លៀកបំពាក់ ហើយបណ្តាលឱ្យមានការខាតបង់ផលិតផលដែលធ្វើឱ្យកម្មករត្រូវបន្ថយល្បឿន។ ប៉ុន្តែផលិតផលម៉ាស៊ីនដេរ Jack ថ្មីបំផុត ជំនាន់ទី២ ដែលប្រើបច្ចេកវិទ្យា AI ដ៏ទំនើប គឺអាចជួយដោះស្រាយបញ្ហាស្មុគស្មាញទាំងនេះ ដោយភាពឆ្លាតវៃ ដែលបានបង្កើនគុណភាពផលិតកម្ម និងប្រសិទ្ធភាពយ៉ាងខ្លាំងខ្លាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីខាងលើនេះ ក្រុមហ៊ុនក៏បានចេញផ្សាយផលិតផលម៉ាស៊ីន ម៉ាក M9 និងម៉ាស៊ីនដេរហោប៉ៅ ម៉ាក V6 ព្រមទាំងរៀបចំការបង្ហាញការប្រកួតប្រជែងផលិតផលម៉ាស៊ីនដេរ ម៉ាក Jack ជាពិសេសក្រុមហ៊ុនបានចុះហត្ថលេខា លើកិច្ចសន្យាការបញ្ជាទិញបានច្រើនជាងគេ របស់ក្រុមហ៊ុន SEDUNO កម្ពុជាផងដែរ។