មេដឹកនាំអ៊ីរ៉ង់ច្រានចោលការអំពាវនាវរបស់អាម៉េរិកឱ្យចុះចាញ់សង្រ្គាម! ដោយបញ្ជាក់ថាកិច្ចអន្តរាគមន៍របស់អាម៉េរិកនឹងនាំឱ្យខូចខាតធំមិនអាចជួសជុលបានឡើយ

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យចុះចាញ់ចំពោះមុខការវាយប្រហាររបស់អ៊ីស្រាអែល ហើយលោកបានព្រមានថាការចូលរួមផ្នែកយោធាណាមួយដោយជនជាតិអាមេរិកនឹងបង្កឱ្យខូចខាតដែលមិនអាចជួសជុលបានឡើយ រហូតដល់ពួកគេបានចាក់ផ្សាយសេចក្តីអំពាវនាវនេះនៅទូរទស្សន៍រដ្ឋថែមទៀតផង។ នេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកទីពីរដោយលោក Ayatollah Ali Khamenei ចាប់តាំងពីមានការវាយប្រហារបានចាប់ផ្តើម ហើយបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានទាមទារឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដោយលោកបានបង្ហោះសារនោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានព្រមានលោក Khamenei ថាសហរដ្ឋអាមេរិកដឹងច្បាស់ពីកន្លែងដែលលោកលាក់ខ្លួន ប៉ុន្តែពួកគេមិនមានគម្រោងសម្លាប់លោកទេ ព្រោះមិនមែនជាពេលវេលាសមស្រប។ ដំបូងឡើយលោក Trump បានឃ្លាតឆ្ងាយពីកិច្ចប្រជុំស្តីពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រដែលបង្កឱ្យមានជម្លោះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលោកបែរជាបានចង្អុលបង្ហាញអំពីការចូលរួមរបស់អាមេរិកកាន់តែច្រើន ដោយនិយាយថាលោកចង់បានអ្វីមួយ “ធំជាងនេះ” និង ធំជាងបទឈប់បាញ់ទៅទៀត។ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះយោធា និងនាវាចម្បាំងបន្ថែមទៀតទៅកាន់តំបន់នោះដែរ។ លោក Khamenei បានច្រានចោល “សេចក្តីថ្លែងការណ៍គំរាមកំហែងនេះ ព្រោះវាមិនសមហេតុផល និង មិនគួរឲ្យជឿសំដីលោក Trump ឡើយ។ លោកបាននិយាយថាអាម៉េរិកបានប្រកាសឲ្យប្រទេសអ៊ីរ៉ង់ចុះចាញ់មិនមែនជារឿងដ៏ឈ្លាសវៃក្នុងការនិយាយជាមួយអ៊ីរ៉ង់នោះទេ អ្នកប្រាជ្ញដែលដឹងពីភូមិសាស្រ្ត ដឹងពីប្រជាជនអ៊ីរ៉ង់ និងប្រវត្តិសាស្រ្តរបស់ពួកយើងនឹងមិនងាយនិយាយវានោះទេ?ចុះហេតុអីយើងត្រូវចុះចាញ់នរណាម្នាក់ តាមសំដីរបស់លោកនោះ?

 

សម្រួលអត្ថបទ៖ សុផារិន្ទ