មូលហេតុនៃភាពខុសគ្នារវាងមេរោគ Hanta និងកូវីដ១៩! ខណៈ Hantavirus ធ្លាប់បានផ្ទុះឡើងដំបូងកាលពីឆ្នាំ១៩៧៨ក្នុងប្រទេសកូរ៉េខាងត្បូង
នាវាទេសចរណ៍ MV Hondius ដែលបានចេញដំណើរពីប្រទេសអាមេរិកខាងត្បូងកាលពីថ្ងៃទី០១ ខែមេសា បានចតនៅកំពង់ផែមួយនៅលើកោះ Tenerife ដើម្បីជម្លៀសមនុស្សចេញ។ មនុស្សលើនាវាសរុបចំនួន ១៥០នាក់ ទាំងនាវិក មកពី ២៣ ប្រទេសនិងជាតិសាសន៍ ស្ថិតនៅលើនាវានោះ នៅពេលចាកចេញពីប្រទេសអាហ្សង់ទីន ហើយអ្នកខ្លះបានចុះពីនាវានៅមុនពេលវាធ្វើដំណើរទៅកាន់កោះ Canary។ កាលពីថ្ងៃអង្គារនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីករណីឆ្លងវីរុស hantavirus កើនដល់ទី១១ ករណីហើយ ពីអ្នកជំងឺដែលគេជម្លៀសចេញពីនាវាទេសចរណ៍ MV Hondius និងបន្ទាប់ពីក្រសួងសុខាភិបាលអេស្ប៉ាញនិយាយថា អ្នកដំណើរជនជាតិអេស្ប៉ាញម្នាក់បានធ្វើតេស្តឃើញវិជ្ជមានវីរុស។
អ្នកដំណើរចុងក្រោយនៅលើនាវាទេសចរណ៍ MV Hondius ដែលឆ្លងមេរោគ hantavirus ត្រូវបានគេដឹកជញ្ជូនតាមយន្តហោះទៅកាន់ប្រទេសហូឡង់។ ប៉ុន្តែករណីថ្មីៗកំពុងលេចចេញជារូបរាងបណ្តើរពីអ្នកដំណើរដែលគេជម្លៀសចេញ ខណៈដែលអ្នកស្រាវជ្រាវកំពុងប្រជែងជាមួយពេលវេលាយ៉ាងតានតឹងដើម្បីតាមដាននូវទីតាំងនានាដែលអាចជាទីកន្លែងផ្ទុះមេរោគ ថាតើវាមានប្រភពមកពីណាឲ្យប្រាកដ។ នៅពេលដែលអាជ្ញាធរកំពុងព្យាយាមរៀបចំធ្វើចត្តាឡីស័ក្ក ឬ ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក ស្រាប់តែមានសហគមន៍អ្នកដំណើរមួយចំនួនបានឆ្លើយតបដោយកំហឹង និងតវ៉ាប្រឆាំងនឹងអ្វីដែលមនុស្សជាច្រើនយល់ឃើញថាស្ថានភាពនេះគឺជាហានិភ័យនៃការប៉ះពាល់ជាមួយនឹងមេរោគនោះរួចទៅហើយដែរ។ នៅពេលដែលអារម្មណ៍និងផ្នត់គំនិតរបស់ពួកគេ ពោរពេញដោយភាពភ័យខ្លាចដោយធ្លាប់ឆ្លងកាត់បទពិសោធន៍រួមគ្នា អំឡុងពេលដែលពិភពលោកធ្លាប់បានជួបប្រទះកាលពី៦ឆ្នាំមុនជាមួយនឹងជំងឺរាតត្បាត COVID-19 ដំបូងបំផុត ដែលបានធ្វើឱ្យភពផែនដីនេះជាប់គាំង និងបានសម្លាប់មនុស្សជិត ១៥លាននាក់ក្នុងរយៈពេល២ឆ្នាំ។ ប៉ុន្តែមេរោគ hantavirus គឺមានភាពខុសគ្នាខ្លាំងពីវីរុស COVID-19 និងរបៀបដែលវារីករាលដាល របៀបដែលវាមានគ្រោះថ្នាក់ និងរបៀបដែលវាឆ្លងគឺខុសគ្នា ដែលវាមិនទំនងជាបង្កឱ្យមានវិបត្តិសកលមួយផ្សេងទៀតនោះទេ នេះជាអ្វីដែលអ្នកជំនាញសុខភាពសាធារណៈបាននិយាយប្រាប់សារព័ត៌មាន Reuters។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ខ្ញុំត្រូវការឱ្យអ្នកទាំងអស់គ្នាស្តាប់ខ្ញុំឲ្យបានច្បាស់ថា Hantavirus នេះមិនមែនជាជំងឺកូវីដ-១៩ មួយផ្សេងទៀតនោះទេ។ ហានិភ័យសុខភាពសាធារណៈបច្ចុប្បន្នពីមេរោគ Hanta នៅតែទាប កម្រិតទី៣។ ខ្ញុំនិងសហការីរបស់ខ្ញុំបាននិយាយរឿងនេះច្បាស់លាស់ណាស់ ហើយខ្ញុំនឹងនិយាយវាម្តងទៀតទៅកាន់អ្នកគ្រប់គ្នាដដែល»។ ហើយខាងក្រោមនេះគឺជាការវិភាគនៃភាពខុសគ្នាសំខាន់ៗរវាងមេរោគ Hanta និងជំងឺកូវីដ-១៩៖
វីរុស Hantaviruses និងវីរុសកូរ៉ូណា ជាប្រភេទវីរុសភាគច្រើនបង្កជាជំងឺ! COVID-19 សុទ្ធតែជាប្រភេទវីរុសអាស៊ីត ribonucleic ហៅកាត់ថា (RNA) ដែលមានន័យថាពួកវាប្រើ RNA ជាសម្ភារៈហ្សែនជំនួសឱ្យ DNA។ ប៉ុន្តែវីរុសទាំងនេះមានភាពខុសគ្នាខាងរចនាសម្ព័ន្ធសំខាន់ៗ។ វីរុសកូរ៉ូណាលេចរូបរាងឡើងដូចម្ជុលចេញពីផ្ទៃរបស់វា គឺជាផ្នែកមួយដែលអនុញ្ញាតឱ្យវាភ្ជាប់ខ្លួនវាទៅនឹងកោសិកាមនុស្សបាន។ វាឆ្លងតាមដំណកដង្ហើម ឬ សំណាកសំបោររវាងមនុស្សនិងមនុស្ស មានហានិភ័យខ្ពស់ក្នុងបរិយាកាស បន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ។ ប៉ុន្តែវីរុស Hantaviruses មានសំបកដែលបង្កើតឡើងដោយទំពក់ហៅថា glycoproteins ដែលបង្កើតជាលំនាំដូចក្រឡាចត្រង្គ។ glycoprotein គឺជាម៉ូលេគុលនៃផ្នែកមួយនៃប្រូតេអ៊ីននិងផ្នែកមួយនៃជាតិស្ករ។ ភាពខុសគ្នាគឺជំងឺកូវីដ-១៩ ងាយឆ្លងខ្លាំង ខណៈដែលវីរុសហាន់តា មិនសូវងាយឆ្លងខ្លាំង។
ចុះតើមេរោគហាន់តា( Hantavirus) ជាអ្វី?
មេរោគហាន់តា គឺជាក្រុមគ្រួសារនៃមេរោគដែលបង្កឡើងដោយអ្នកជំងឺជាមនុស្សចំនួនពីរនាក់។ មួយត្រូវបានគេស្គាល់ថាជាអ្នកជំងឺមានរោគសញ្ញាសួតហាន់តា ឬ hantavirus pulmonary syndrome ហៅកាត់ថា (HPS) ហើយជាចម្បងវាវាយប្រហារសួត។ មួយទៀត គឺជាប្រភេទអ្នកជំងឺគ្រុនក្តៅដោយហូរឈាមនិងមានរោគសញ្ញាតម្រងនោម ហៅកាត់ថា(HFRS) ភាគច្រើនប៉ះពាល់ដល់តម្រងនោមតែម្តង។ វីរុសទាំងនេះត្រូវបានដាក់ឈ្មោះតាមទន្លេ Hantan នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលវីរុសផ្ទុះឡើងដំបូងគេ ពីក្រុមគ្រួសារនៅឆ្នាំ ១៩៧៨។ នៅពេលនោះ អ្នកស្រាវជ្រាវបានព្យាយាមអស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីកំណត់អត្តសញ្ញាណនៃមូលហេតុពិតប្រាកដនិងពីអ្វីដែលត្រូវបានគេស្គាល់ថាជាជំងឺគ្រុនក្តៅនិងមានហូរឈាមមកជាមួយនៅប្រទេសកូរ៉េ ដែលបានប៉ះពាល់ដល់ទាហានអង្គការសហប្រជាជាតិចំនួន ៣០០០នាក់អំឡុងពេលនៃសង្គ្រាមកូរ៉េពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៣។ វីរុសនេះគឺជាការឆ្លងមេរោគដ៏កម្រមួយដែលចម្លងទៅមនុស្សដោយប្រភេទសត្វកកេរៗ មានកណ្តុរ និង ប្រចៀវជាដើម។ វីរុសនេះត្រូវបានរីករាលដាលទូលំទូលាយដោយសត្វកកេរដែលឆ្លងមេរោគស្រាប់ ដោយវាបានផ្ទុកនៅក្នុងទឹកនោម ឬទឹកមាត់ និងលាមករបស់វាបាន។ នៅពេលដែលសារធាតុទាំងនោះស្ងួត វាក្លាយជាល្បាយលាយលំជាមួយខ្យល់ បន្ទាប់មកមនុស្សអាចឆ្លងមេរោគនោះបានយ៉ាងងាយ ដោយការស្រូបយកភាគល្អិតៗដែលមានមេរោគនោះតែម្តង។យោងតាម CDC បានឱ្យដឹងទៀតថា រោគសញ្ញាសួត Hantavirus ជាធម្មតាចាប់ផ្តើមដោយរោគសញ្ញាដំបូងដូចជំងឺផ្តាសាយធម្មតា ដូចជាអស់កម្លាំង និងគ្រុនក្តៅ ចន្លោះពី១ទៅ៨សប្តាហ៍បន្ទាប់ពីការប៉ះពាល់នឹងខ្យល់ ឬ លាមកសត្វទាំងនោះ។ ក្រោយពី៤ ទៅដប់ថ្ងៃក្រោយមក ចេញអាក្ការៈក្អក ដកដង្ហើមញ៉ាប់ និងមានសារធាតុរាវក្នុងសួតលេចចេញឡើង។ CDC ក៏បាននិយាយទៀតថា ការធ្វើរោគវិនិច្ឆ័យក្នុងរយៈពេល ៧២ម៉ោងដំបូងនៃការឆ្លងមេរោគគឺពិបាក ហើយរោគសញ្ញាអាចច្រឡំបានយ៉ាងងាយថាជាជំងឺផ្តាសាយទៅវិញ។ ការស្រាវជ្រាវបានបង្ហាញថា មេរោគ hantaviruses បានតស៊ូចរាចរអស់ជាច្រើនសតវត្សមកហើយ ជាមួយនឹងការផ្ទុះឡើង ដែលត្រូវបានគេកត់ត្រានៅក្នុងតំបន់មួយចំនួននៅអាស៊ី និងអឺរ៉ុប។ ក្រុមមេរោគ hantaviruses ដែលគេមិនសូវស្គាល់ពីមុនបានលេចឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ នៅភាគនិរតីនៃសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដែលឥឡូវនេះត្រូវបានគេស្គាល់ថាជារោគសញ្ញាសួត hantavirus ទៅវិញ។ CDC របស់អាម៉េរិកដដែលបានចាប់ផ្តើមតាមដានជំងឺនេះបន្ទាប់ពីករណីផ្ទុះឡើងក្នុងឆ្នាំ ១៩៩៣ ពីក្នុងតំបន់ Four Corners ជាទីតាំងប្រសប់គ្នារវាងរដ្ឋ Arizona, Colorado, New Mexico និង Utah៕
សម្រួលអត្ថបទ៖ សុផារិន្ទ



