មន្រ្តីនៃក្រសួងព័ត៌មាន ចូលរួមសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរទៅតាមជំនាន់សម័យកាលបច្ចេកវិទ្យា” នៅសាធារណ:រដ្ឋឥណ្ឌូនេសុី
ហ្សាកាតា ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មន្រ្តី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងលេខាធិការដ្ឋានសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការផ្លាស់ប្តូរទៅតាមសម័យកាលបច្ចេកវិទ្យា ដែលរៀបចំឡេីងដោយ ស្ថាប័នសារព័ត៌មាន RT (Russia Today) ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា សធារណ:រដ្ឋឥណ្ឌូនេសុី ។
ស្ថាប័នសារព័ត៌មាន RT (Russia Today) បានបង្កើតកម្មវិធី RT Academy ដោយផ្តោតលើ ៖
+ ការប្រកួតប្រជែងជាមួយការផលិតមាតិកា របស់យុវជន Gen Z ក្នុងយុគ្គសម័យ AI
+ ការអនុវត្តបច្ចេកទេសទាន់សម័យ ដើម្បីបង្កើនទំនុកចិត្តលេីព័ត៌មាន
+មិនលំអៀង និងមានទំនុកចិត្ត (គន្លឹះសម្គាល់ និងការគោរពពីអ្នកទស្សនាផ្លាស់ប្តូរទៅតាមពេលវេលា)
+ទំនុកចិត្ត និងភាពជឿជាក់(ប្រភពព័ត៌មានច្រើន និងភាពវឹកវរ )
+ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កើតរូបភាព ការបង្កើតវីដែអូ ការបង្កើន និងពង្រឹងភាពពិតនៃព័ត៌មា ន
+ ការប្រើប្រាស់ទូរស័ព្ទក្នុងការបង្កើតព័ត៌មាន គឺមិនត្រឹមតែសម្រាប់បណ្តាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែបានបន្ថែមអត្ថន័យពិត ដេីម្បីផ្សព្វផ្សាយលើបណ្តាញព័ត៌មាន។
+ កុំមានភាពជឿជាក់ខ្លាំង លេីការប្រើប្រាស់បញ្ញាសប្បនិម្មិត ត្រូវពិនិត្យមើលថា ទិន្នន័យ និងលទ្ធផលដែលទទួលបានគួរឱ្យទុកចិត្តឬអត់?
+ ការបង្កើតខ្លឹមសារដើម ដោយមិនមានអ្នកប្រើប្រាស់ផ្តាច់មុខ
+គន្លឺះ និងបច្ចេកទេស ក្នុងការថតជាមួយទូរស័ព្ទដៃ
+បទពិសោធន៍ការងារ របស់អ្នករាយការណ៍ និងពិធីករ ពាក់ព័ន្ធសាច់រឿងដែលមានភាពផ្ទុយគ្នា។
ពិសេសមានគោលបំណងផ្តល់ឱកាសដល់ជំនាន់ថ្មីនៃអ្នកសារព័ត៌មាន តាមរយៈការចែករំលែកបទពិសោធន៍រាប់ទសវត្សរ៍ និងដាក់ចេញនូវមាគ៌ាដើម្បីក្លាយជាអ្នកជំនាញក្នុងវិស័យនានាទូទាំងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ទាំងការបញ្ចេញមតិ អារម្មណ៍ និងការផ្លាស់ប្តូរទៅតាមជំនាន់សម័យកាលបច្ចេកវិទ្យា ៕



