មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីសុខដុមនីយកម្មឥស្លាមក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល នៅប្រទេសប្រ៊ុយណេដារូស្សាឡាម

ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកគណៈដឹកនាំឥស្លាម កម្ពុជាបានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទអន្តរជាតិស្តីពី សុខដុមនីយកម្មឥស្លាមក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល នៃគុណសម្បត្តិ គុណវិបត្តិ និងដំណោះស្រាយ នៅរាជធានីបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។