មន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope ថ្មីទំនើបបន្ថែមទៀត ដើម្បី ពិនិត្យ ព្យាបាលដល់អ្នកជំងឺ
នៅមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope នេះសំរាប់ធ្វើ ERCP មានតួនាទីសំរាប់ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឺកប្រមាត់ និងលំពែង រួមមាន៖
• ការប្រើ Laser ជំនួយក្នុងការបាញ់បំបែកក្រួសឱ្យតូចៗ ក្នុងករណីក្រួសធំៗមិនអាចចាប់បាន
• ការចាប់ក្រួសក្នុងបំពង់បង្ហូរទឹកប្រមាត់
• ការពិនិត្យការស្ទះ ឬការរលាក
• ការដាក់បំពង់តូច (stent) ដើម្បីបើកការស្ទះ
• ការយកគំរូកោសិកា (biopsy) ដើម្បីពិនិត្យរកជំងឺមហារីក
• មិនចាំបាច់វះកាត់ធំ
• អ្នកជំងឺសម្រាកពេទ្យរយៈពេលខ្លី។
នេះជាការថ្លែងរបស់ ឯកឧត្តមសាស្ត្រាចារ្យរង
លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ចូលរួមជាអធិបតីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope ថ្មីនេះកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦មុននេះ៕



