មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាលបេីកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត នៅទូទាំងខេត្តកណ្តាល
នាព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាលបានសហការជាមួយអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ បេីកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត នៅទូទាំងខេត្តកណ្តាល ក្រោមវត្តមានលោក លឹម ងួនគ្រុយ អនុប្រធានទទួលបន្ទុករួម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ព្រមទាំងអង្គភាពពាក់ពន័្ធជុំវិញខេត្ត តំណាងមន្ទីរ សុខាភិបាល និងមន្ទីយុវជន និងកីឡា ប្រធាន និងអនុប្រធាន ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកណ្តាល រួមនិងអង្គភាព ការិយាល័យពាក់ពន័្ធជាច្រើនរូបទៀត ។
លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានសម្តែងនូវការស្វាគមន៍ លើកឡើងថា ដើម្បីចូលរួមទីវាជំងឺឆ្កែឆ្កួត ពិភពលោក ឆ្នាំ ២០២៦ គាំទ្រថវិការពីអង្គការពេទ្យសត្វទូទាំងពិភពលោក (WVS ) – អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ។លោកបានគូសបញ្ជាក់បន្ថែមទៀតថា នៅទូទាំងខេត្តកណ្តាល មានក្រុង និង ស្រុកចំនួន ១៣ ឃុំ សង្កាត់ចំ នួន ១២៧ ភូមិចំនួន ១០១៣ និងមានសត្វឆ្កែសរុប ៨៨១៤៧ ក្បាល ។ យុទ្ធនាការចាកក់ថ្នាំការពារ ជំងឺឆ្កែឆ្កួត ទ្រង់ទ្រាយធំ ទូទាំខេត្ត កណ្តាល់នេះ មានរយៈ ពេល ១០ ទៅ ១៥ ថ្ងៃ ចាប់ពី ថ្ងៃទី ២១ តុលា ដល់ថ្ងៃទី ៤ វិច្ឆិកា ២០២៦ មានការចូលរួមពីមន្ត្រី បសុពេទ្យស្រុក និងភ្នាក់ងារសុកខភាពសត្វភូមិ ចំនួន ១៥៥ នាក់យុទ្ធនាការនេះមាមានគោលដៅផ្សព្វផ្សាយ និងផ្តល់ការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកណ្តាល យ៉ាងហោចចណាស់អោយបាន ៧០ %នៃចំនួនសរុបសត្វ ។ លើសពីនេះទៀតយុទ្ធនាការ ជាផ្លូវការនេះ មន្ត្រីបសុពេទ្យ ខេត្ត- ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ចំនួន ១៦៣ នាក់ បានទទួលចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ក្នុងដូសជម្រុញដោយវិទ្យាស្ថាន សុខភាពសាធារណៈ នៃក្រសួងសុខាភិបាលនិងមានការគាំទ្រដោយ អង្គការ WVS ប្រចាំកម្ពុជា ។ ទន្ទឹមជាមួយគ្នានេះដែរ មន្ត្រីបសុពេទ្យខេត្ត – ស្រុក ២១នាក់បានទទួលការបណ្តុះបណ្តាយក្លាយជាគ្រូបង្គោល សម្រាប់បណ្តុះបណ្តាលបន្ត ដល់ភ្នាក់ងារ សុខភាពសត្វភូមិ និងជាជុំនួយការដែលត្រូវចូលរួម ក្នុងយុទ្ធនាការទ្រង់ទ្រាធំនាពេលនេះ ។
ក្នុងឱកាសនេះ ដែរ លោក លឹម ងួនគ្រុយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមប្រារព្ធយុទ្ធនាការនេះឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការ និងការទប់ស្កាត់ជំងឺឆ្កែឆ្កួតជាលក្ខណៈទ្រង់ទ្រាយធំ ។ ជាមួយគ្នានេះដែរ លោកអនុប្រធានទទូលបន្ទុករួមមន្ទីរកសិកម្ម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមយកសត្វឆ្កែដែលមានអាយុចាប់ពី៣ ខែឡេីងមកចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត នៅតាមបណ្តាគ្លីនិច ឬតាមយុទ្ធនាការនេះ ដើម្បីសហគមន៍គ្មានជំងឺឆ្កែឆ្កួត និងបញ្ឈប់ការរីករាលដាល មេរោគជំងឺឆ្កែឆ្កួត និងការពារអាយុជីវិតប្រជាពលរដ្ឋក្នុងខេត្តកណ្តាល អោយជៀសផុតពីការឆ្លងមេ រោ នៃជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីសត្វខាំ ។
ជាទីបញ្ចប់ លោកបានសម្តែងនូវការគាំទ្រនូវយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំទូទាំងខេត្តកណ្តាលនេះ និងសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានចូលរួមសម្របសម្រួលយ៉ាងសកម្មដើម្បីសម្រេចគោលដៅផ្តល់ការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនេះនៅក្នុងខេត្តកណ្តាល ឈានទៅសម្រេចបានខេត្តកណ្តាលគ្មានអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួត៕


