មន្ត្រីបាននិយាយថាករណីដួលរលំបង្គោលរថយន្តស្ទូចមួយ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅក្នុងការដ្ឋានសំណង់រដ្ឋ Florida

មន្ត្រីបាននិយាយថាមនុស្ស២នាក់បានស្លាប់កាលពីថ្ងៃពុធនេះ បន្ទាប់ពីបង្គោលរថយន្តស្ទូចដ៏ធំមួយបានដួលរលំនៅក្នុងការដ្ឋានសំណង់សម្រាប់ការងារសាងសង់មន្ទីរពេទ្យនាភាគកណ្តាលរដ្ឋផ្លរីដា។ ហេតុការណ៍ដួលរលំនេះបានកើតឡើងនៅកន្លែងសាងសង់អគារថ្មីនៃមន្ទីរពេទ្យ Cape Canaveral ដែលស្ថិតនៅដែនកោះ Merritt ដែលស្ថិតនៅលើឆ្នេរសមុទ្រអាត្លង់ទិកប្រហែល ៩០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Orlando ។ អ្នកនាំពាក្យការិយាល័យប៉ូលីសនៃប្លុក Brevard County លោក Tod Goodyear បាននិយាយថា មនុស្ស២នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរខាងនោះ ហើយក្រោយមកពួកគេក៏បានស្លាប់តែម្តង ខណៈក្រុមមន្ត្រីក៏មិនទាន់បានកំណត់អត្តសញ្ញាណជនរងគ្រោះឲ្យបានដឹងភ្លាមៗនោះទេ។ តំបន់នេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅរសៀលថ្ងៃពុធម្សិលមិញនេះ ប៉ុន្តែមូលហេតុពិតប្រាកដនៃហេតុការណ៍ដួលរលំនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ មន្ទីរពេទ្យ Cape Canaveral បានចាប់ផ្តើមសាងសង់កាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងបើកជាសាធារណៈនៅឆ្នាំ២០២៧។ វានឹងជំនួសថ្មីនៅមន្ទីរពេទ្យ Cape Canaveral ដែលមានស្រាប់នៅឆ្នេរ Cocoa ក្បែរខាងនោះ។ មន្ទីរពេទ្យនេះត្រូវបានដំណើរការដោយសេវា Health First ដែលជាប្រព័ន្ធសុខភាពសហគមន៍មិនស្វែងរកប្រាក់ចំណេញនៅក្នុងប្លុក Brevard County ។ អ្នកនាំពាក្យ Lance Skelly បាននិយាយថាទីតាំងនេះគឺមានសុវត្ថិភាពណាស់ ហើយបច្ចុប្បន្នវាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ទៅវិញ។ អ្នកម៉ៅការសម្រាប់គម្រោងសំណង់នេះគឺក្រុមហ៊ុន Gilbane Building Co. ប៉ុន្តែពួកគេមិនបានឆ្លើយតបភ្លាមៗតាមរយៈអ៊ីមែល ឬ បណ្តាញសង្គមណាមួយដើម្បីអត្ថាធិប្បាយនោះឡើយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ