មន្ត្រីបច្ចេកទេសប្រព័ន្ធចម្រោះទឹក រួមមាន កម្ពុជា ជប៉ុន បង់ក្លាដេស ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម ទស្សនកិច្ចសិក្សានៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក រាជធានីភ្នំពេញ

មន្ត្រីបច្ចេកទេសនៃអគ្គនាយកប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមជាមួយនិងប្រតិភូនៃបណ្តាប្រទេសជាសមាជិកនៃភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់ក្នុងតំបន់អាស៊ី (Asia Wastewater Management Partnership) ហៅកាត់ថា AWaP រួមមាន ប្រទេសជប៉ុន ប្រទេសបង់ក្លាដេស ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី និងប្រទេសវៀតណាមបានធ្វើទស្សនកិច្ចសិក្សានៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក រាជធានីភ្នំពេញ។

ទស្សនកិច្ចសិក្សាមានគោលបំណងក្នុងការចែករំលែកអំពីបទពិសោធក្នុងការគ្រប់គ្រងទឹកកខ្វក់និងបច្ចេកវិទ្យានៃការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នៃបណ្តាប្រទេសជាសមាជិកAWaP ដែលនេះក៏ជាផ្នែកមួយនៃរបៀបវារៈនៃសន្និបាទលើកទឹកទី៤នៃភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់ក្នុងតំបន់អាស៊ី (4th General Meeting of AWaP) ដែលប្រទេសកម្ពុជាត្រូវបាន​ជ្រើសតាំងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ក្រោមកិច្ចសហការរៀបចំរវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន (MLIT) និងក្រសួងបរិស្ថាននៃប្រទេសជប៉ុន។