មន្ត្រីក្រិកបាននិយាយថា៖ ជនអន្តោប្រវេសន៍ចំនួន១៨នាក់ បានស្លាប់ បន្ទាប់ពីទូកខ្យល់ជនភៀសរបស់ពួកគេបានក្រឡាប់ នៅភាគខាងត្បូងកោះ Crete
អាជ្ញាធរក្រិកបាននិយាយថា យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន ១៨ នាក់ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេក្នុងទូកខ្យល់មួយបានស្លាប់នៅពេលដែលវាក្រឡាប់នៅភាគខាងត្បូងកោះ Crete។ អាជ្ញាធរបាននិយាយទៀតថា៖ ទូកដែលលិចពាក់កណ្តាលទៅហើយនេះត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ដោយនាវាពាណិជ្ជកម្មតួកគីមួយគ្រឿងដែលបានឆ្លងកាត់ទីនោះដែរ។ អ្នករស់រានមានជីវិត២នាក់ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា ហើយប្រតិបត្តិការជួយសង្គ្រោះដើម្បីស្វែងរកមនុស្សបន្ថែមកំពុងដំណើរការនៅឡើយទេ។ ប្រទេសក្រិកគឺជាចំណុចចូលដ៏សំខាន់មួយ មុននឹងឆ្លងកាត់ចូលទៅដល់ក្នុងសហភាពអឺរ៉ុបសម្រាប់មនុស្សដែលរត់គេចពីជម្លោះ ពីសង្រ្គាម និងពីភាពក្រីក្រនៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ហើយគ្រោះថ្នាក់ដ៏សាហាវនានាក៏តែងតែកើតឡើងញឹកញាប់ដែរ។ វាការធ្វើដំណើរផ្សងព្រេងដ៏ខ្លី ប៉ុន្តែវាមានគ្រោះថ្នាក់ពីឆ្នេរសមុទ្រតួកគីទៅកាន់កោះក្រិកក្បែរៗខាងនៅក្នុងទូកតូចៗដែលត្រូវមានប្រើខ្យល់ខាងក្នុងដើម្បីដំណើរការទៅមុខ ដែលជារឿយៗទូកតូចៗទាំងនោះស្ថិតក្នុងស្ថានភាពមិនល្អទេ ព្រោះវាក៏ធ្លាប់ជាផ្លូវសំខាន់រហូតដល់មានការល្បាតកាន់តែច្រើនដែរ ដើម្បីច្រានចោលនូវការចោទប្រកាន់នានាក្នុងការកាត់បន្ថយសកម្មភាពឆ្លងកាត់។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ការមកដល់ពីជនភៀសខ្លួនលីប៊ីទៅកាន់កោះ Crete បានកើនឡើងខ្ពស់។ អាជ្ញាធរមិនទាន់បានកំណត់ថាទូកទាំងនោះមកពីណានៅឡើយទេ ខណៈដែលមានកប៉ាល់មួយគ្រឿង យន្តហោះមួយគ្រឿងបានមកពីទីភ្នាក់ងារព្រំដែនអឺរ៉ុប Frontex មានទាំងឧទ្ធម្ភាគចក្រឆ្មាំសមុទ្រក្រិក និងនាវាពាណិជ្ជកម្មចំនួន៣គ្រឿងទៀតកំពុងចូលរួមក្នុងប្រតិបត្តិការស្វែងរកមនុស្សដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



