មនុស្សស្លាប់ដោយសារអគ្គីភ័យនៅហុងកុងកើនដល់១៥១ នៅបាត់ខ្លួនជាង៣០នាក់! ខណៈមនុស្ស២៥នាក់ត្រូវប៉ូលីស ចាប់ខ្លួនពីបទពុករលួយលើគម្រោងជួសជុលអគារ
អាជ្ញាធរហុងកុងបានបញ្ជាក់នៅថ្ងៃអង្គារនេះថាមនុស្សស្លាប់ពីគ្រោះអគ្គីភ័យអគារលំនៅដ្ឋានកាលពីថ្ងៃទី២៦ ខែវិច្ឆិកានេះ កើនដល់១៥១ នាក់ហើយ និងជាង៣០នាក់មិនទាន់រកឃើញនៅតំបន់ Wang Fuk Court ក្នុងសង្កាត់ Tai Po ទីក្រុងហុងកុង។ រហូតមកដល់ពេលនេះប៉ូលីសបានចាប់ខ្លួនមនុស្ស១៣នាក់ពីបទសង្ស័យឃាតកម្មផង ខណៈដែលគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយបានឃុំខ្លួនមនុស្ស ១២ នាក់ផ្សេងទៀតពីបទសង្ស័យថាមានអំពើពុករលួយទាក់ទងនឹងគម្រោងជួសជុលសំណង់ទាំង៨នោះ។ ការស៊ើបអង្កេតកំពុងបន្តនៅឡើយទេ ហើយអាជ្ញាធរហុងកុងបាននិយាយទៀតថា ការចាប់ខ្លួនមនុស្សបន្ថែមនឹងអាចធ្វើទៅបានសម្រេចនាពេលឆាប់ៗនេះ។ ក្នុងនោះដែរអាជ្ញាធរបានបែងចែកជា ៧ចំនុចសំខាន់ៗមានដូចជា៖
១.ការបែងចែកកម្លាំងប៉ូលីសតាមជំនាញដើម្បីស្វែងរកនិងសង្រ្គោះមនុស្សក្នុងប្រតិបត្តិការនៅ Wang Fuk Court ២. ការបកប្រែព័ត៌មាន និងបញ្ជូលសម្លេងគ្រប់រឿងរ៉ាវទាំងអស់ទៅជាភាសាចិនកាតាំង និងប្រសាសន៍របស់លោក Chan Kwok-ki ជាប្រធានរដ្ឋបាលពិសេសក្រុងហុងកុង ដោយលោកបញ្ជាក់ថា៖ យើងបានប្រមូលសំណាកនិងសំណាញ់ជារន្ទាឬស្ស៊ីពីទីតាំងចំនួន ២០ អគារ Wang Fuk Court នេះក្នុងរយៈពេលជិតថ្ងៃកន្លងមក។ ហើយសំណាកចំនួន៧ពីប្លុកចំនួន៤ផ្សេងគ្នាត្រូវបរាជ័យយកចេញមកដោយសារតែភ្លើងឆេះអស់។
៣. ធ្វើបច្ចុប្បន្ននៃរូបភាពអគារ Wang Fuk Court បន្ទាប់ពីភ្លើងឆាបឆេះរួច
៤. ផ្តល់រូបភាពនៃលំនៅដ្ឋានបណ្ដោះអាសន្ន និងជម្រកសង្គ្រោះបន្ទាន់ ជាកន្លែងដែលអ្នកស្ម័គ្រចិត្តកំពុងចែកចាយសម្ភារៈជំនួយបាន ក្នុងនោះក៏មានអគារតាមសាលារៀនថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



