មនុស្សរាប់ពាន់នាក់បានទៅកាន់តំបន់ The Old Quarter មុនថ្ងៃចូលឆ្នាំថ្មីមកដល់! ដែលជាតំបន់ផ្លូវដើរតូចចង្អៀតបែប ប្រពៃណីវៀតណាម ប៉ុន្តែល្បីល្បាញខ្លាំង
មានមនុស្សជាច្រើនកុះករបានចូលទៅកាន់ផ្លូវតូចចង្អៀតមួយនៅក្នុងតំបន់ចាស់ ឬ Old Quarter ដ៏ល្បីល្បាញនៃទីក្រុងហាណូយកាលពីថ្ងៃអាទិត្យនេះ ខណៈដែលក្រុមគ្រួសាររបស់ពួកគេបានទិញផ្កា អាហារបុណ្យ និងគ្រឿងតុបតែងពណ៌ក្រហមដើម្បីអុចភ្លឺ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា Tet ។ Tet ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមដែរ នឹងឈានចូលមកដល់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។ ការប្រារព្ធពិធីនេះគឺដើម្បីសម្គាល់ការមកដល់នៃបុណ្យនិទាឃរដូវនៅលើប្រតិទិនចន្ទគតិរបស់ខ្លួនដែរ ហើយវាជាពេលវេលាសម្រាប់ការជួបជុំក្រុមគ្រួសារ ការគោរពដល់បុព្វបុរស និងស្វាគមន៍នូវសំណាងល្អមកដល់។ នៅក្នុងមុនថ្ងៃបុណ្យមកដល់ អ្នកស្រុក និងអ្នកទេសចររាប់ពាន់នាក់ បានដើរចូលចូលទៅកាន់ផ្សារ Tet ជាឈ្មោះប្រពៃណីហៅថា Hang Luoc ដែលមានអាយុកាលមួយសតវត្សរ៍មកហើយ។ គ្រឿងតុបតែងលម្អមានរូបសេះតំណាងឲ្យឆ្នាំថ្មីដូចគ្នានឹងប្រពៃណីចិនដែរ ដែលជាសត្វរាសីចក្រនិងជាប់ទាក់ទងទៅនឹងភាពឆ្ពោះទៅខាងមុខនៃដំណើរឆ្នាំសេះដែរ។ អ្នកទិញទំនិញជាច្រើននាក់បានពិនិត្យមើលអក្សរផ្ចង់ពណ៌មាស ស្រោមសំបុត្រពណ៌ក្រហមសម្រាប់ដាក់លុយសំណាង និងក្រដាសកាត់ចេញជារូបរាងដូចសត្វសេះរត់ ដែលជានិមិត្តរូបនៃកម្លាំង និងការតស៊ូដ៏អស្ចារ្យសម្រាប់ឆ្នាំថ្មីនេះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



