មនុស្សជាង១៥ម៉ឺននាក់បាមកចូលរួមស្តាប់ព្រះបន្ទូលរបស់សម្តេចប៉ាប Leo ទី១៤ ក្នុងពិធីបុណ្យ Mass! និងមនុស្សជាង៨០ម៉ឺននាក់បានសាទរវត្តមានព្រះអង្គក្នុងទីក្រុងប៉ារីស-ប្រទេសបារាំង

សម្តេចប៉ាប Leo ទី១៤ បានបញ្ជាក់ពីការប្រឆាំងរបស់ទ្រង់ចំពោះការសម្លាប់ដោយស្ថានភាព អឺថាណាស៊ី (euthanasia) និងករណីស្លាប់ដោយជំនួយផ្នែកវេជ្ជសាស្ត្រ អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់សម្តេចកាលពីថ្ងៃអាទិត្យនេះទៅកាន់តំបន់ Lourdes ដែលជាទីសក្ការៈបូជាសាសនាកាតូលិកបារាំងដែលជាប់ទាក់ទងនឹងការព្យាបាលដោយអព្ភូតហេតុ និងឥឡូវនេះក៏ជាកន្លែងព្យាបាលសម្រាប់អ្នករស់រានមានជីវិតពីការរំលោភបំពានផ្លូវភេទរបស់ក្រុមបព្វជិតដែរ។ ស្របពេលដែលកំពុងប្រារព្ធពិធីបុណ្យម៉ាស និងក្នុងអំឡុងពេលធ្វើរធម្មទេសនារបស់ទ្រង់ សម្តេចប៉ាប Leo បានមានព្រះបន្ទូលថ្កោលទោសចំពោះ “និន្នាការបច្ចុប្បន្នដែលស្វែងរកការកំណត់ឡើងវិញនូវតម្លៃនៃជីវិតមនុស្សនៅក្នុងស្ថានភាពជំងឺ ទុក្ខវេទនា និងវ័យចំណាស់” នៅចំពោះមុខមនុស្សប្រហែល១៥ម៉ឺននាក់ ដែលភាគច្រើននៃពួកគេគឺត្រូវជិះរទេះរុញអ្នកជំងឺ។ សម្តេចប៉ាប Leo បានសង្កត់ធ្ងន់នៅក្នុងធម្មទេសនារបស់ទ្រង់ថា “នៅទីនេះ គ្មាននរណាម្នាក់ត្រូវបានបដិសេធដោយសារតែភាពទន់ខ្សោយរបស់ពួកគេនោះទេ”។ សម្តេចប៉ាប Leo បានធ្វើដំណើរទៅកាន់ជើងភ្នំ Pyrenees នៃជើងហោះហើរទីពីរក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់ទ្រង់ទៅកាន់ប្រទេសបារាំង ដែលជាប្រទេសកាន់សាសនាកាតូលិកដ៏រឹងមាំ ប៉ុន្តែជាផ្លូវការជាសម្រាប់ប្រទេសលោកិយ។ ដំណើរទស្សនកិច្ចនេះបានទទួលការគាំទ្រយ៉ាងក្លៀវក្លាបំផុតដោយសារមានមនុស្សចូលរួមជាង៨០ម៉ឺននាក់ឯណោះ នៅក្នុងពិធីបុណ្យម៉ាសរបស់សម្តេចប៉ាប Leo នៅលើទីលាន Place de la Concorde ជាទីតាំងដ៏ល្បីល្បាញរបស់ទីក្រុងប៉ារីស – និងការផ្ញើរសាររបស់ទ្រង់ប្រឆាំងនឹងច្បាប់ដែលអនុញ្ញាតឱ្យមានមនុស្សស្លាប់ដោយសារកង្វះជំនួយ ដែលទើបតែត្រូវបានអនុម័តនៅប្រទេសបារាំង និងប្រទេសជាច្រើនទៀតដែរ៕

សម្រួលអត្ថបទ៖​ សុផារិន្ទ