មនុស្សគ្រប់គ្នាអាចនិយាយពាក្យថា Good bye, see you tomorrow ប៉ុន្តែពលរដ្ឋប៉ាឡែស្ទីននៅហ្កាហ្សាវិញគឺមានតែពាក្យថា Good Bye, see you in heaven

លោក Sigrid Kaag ជាអ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា បាននិយាយថា៖ ដំណោះស្រាយរដ្ឋចំនួនពីរដើម្បីបញ្ចប់ជម្លោះគឺស្ថិតនៅលើការគាំទ្រអាយុជីវិតមនុស្សជាក់ស្តែង ។ លោក Kaag បានប្រាប់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបន្ថែមថា សន្និសីទអន្តរជាតិកម្រិតខ្ពស់ដែលគ្រោងធ្វើនៅខែមិថុនាខាងមុខគឺបានបង្ហាញពីឱកាសដ៏សំខាន់ដែល “ត្រូវតែបើកផ្លូវឆ្ពោះទៅរកការបញ្ចប់ការកាន់កាប់ និង ប្រទាំងប្រទីសគ្នាដែរ”។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការងារសម្របសម្រួលជំនួយមនុស្សធម៌បាននិយាយថា មនុស្សប្រហែលជា៨០%ក្នុងតំបន់ហ្គាហ្សាឥឡូវនេះកំពុងស្ថិតក្រោមការគ្រប់គ្រងដោយយោធាអ៊ីស្រាអែល ឬស្ថិតនៅក្រោមការបញ្ជាឱ្យផ្លាស់ទីលំនៅដោយផ្ទាល់របស់អ៊ីស្រាអែល ខណៈដែលចំនួនអ្នកស្លាប់សរុបចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងភាគីទាំងពីរអ៊ីស្រាអែល-ហាម៉ាស់បានកើនឡើងដល់ច្រើនជាង៥៤ពាន់នាក់ហើយ ។ លោក Kaag បានសង្កត់ធ្ងន់ថា ស្ថានការណ៍នៅពេលនេះគឺធ្ងន់ធ្ងរណាស់នៅក្នុងតំបន់ Gaza Strip ដោយលោកនិយាយថាជនស៊ីវិលនៅទីនោះបានបាត់បង់ក្តីសង្ឃឹមស្ទើតែសូន្យទៅហើយ ស្របពេលដែលមនុស្សគ្រប់អាចនិយាយពាក្យថាលាហើយ ជួបគ្នាថ្ងៃស្អែក ប៉ុន្តែសម្រាប់ប្រជាជនប៉ាឡេស្ទីនវិញគឹបានត្រឹមនិយាយពាក្យថា ជួបគ្នានៅស្ថានសួគ៌ ដែលមានន័យថាសេចក្តីស្លាប់គឺជាដៃគូជីវិតរបស់ពួកគេនៅពេលនេះ ឬ ភាសាអង់គ្លេស saying goodbye, see you tomorrow but Palestinians now say, Good Bye see you in heaven ៕

សម្រួលអត្ថបទ៖ សុផារិន្ទ