មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុងភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរខួប៨០ឆ្នាំ នៃទិរាជ័យជំនះក្នុងមហាសង្គ្រាម

កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុងភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរខួប៨០ឆ្នាំ នៃទិរាជ័យជំនះក្នុងមហាសង្គ្រាមស្នេហាជាតិប្រឆាំងពួកណាស៊ី។ សង្គ្រាមដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិនេះបានកើតឡើងចាប់ពីឆ្នាំ ១៩៤១- ១៩៤៥ ដែលពេលនោះ អាល្លឺម៉ង់ណាស៊ី បានបញ្ជូនកងទ័ពប្រមាណ ៣លាននាក់ ឱ្យទៅវាយប្រហារលើសហភាពសូវៀត។ រយៈពេលបួនឆ្នាំក្រោយមកសង្គ្រាមនេះបានធ្វើឱ្យកងទ័ពសូវៀតប្រមាណ១០លាននាក់ និងជនស៊ីវិលប្រមាណ ១៤ លាននាក់ស្លាប់បាត់បង់ជីវិត។ ដើម្បីរំលឹកដល់គុណបុព្វបុរស និងអ្នកបាត់បង់ជីវិត និងរំលឹកដាស់តឿនដល់អ្នកជំនាន់ក្រោយឱ្យចងចាំប្រវត្តិសាស្ត្រ ដូច្នេះហើយទើបមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីបានតាំងពិព័រណ៍រូបថតប្រវត្តិសាស្ត្រស្ដីអំពីសង្គ្រាមលោកលើកទី២។ ចំណែកក្មេងៗ និងឪពុកម្តាយរបស់គេបានដាំដើមឈើក្នុង”សួននៃការចងចាំ” ដើម្បីរំលឹកដល់ទាហានដែលបនបាត់បង់ជីវិតក្នុជំនាន់សង្គ្រាមលោកលើកទី២។ នៅចុងបញ្ចប់កម្មវិធីក៏មានការប្រគុំតន្ត្រី មានចំរៀង លេងព្យាណូ អានកំណាព្យ ឧទ្ទិសដល់ជ័យជំនះ និងព្រឹត្តិការ ក្នុងសង្គ្រាមលោកលើកទី២។ អ្នកចូលរួមសម្តែងក្នុងកម្មវិធីមាន រុស្ស៊ី កាសាស្តង់ ខ្មែរជាដើម។
សូមជំរាបផងដែរសម្រាប់ប្រទេសរុស្ស៊ី ទិវាជ័យជំនះទី៩ ឧសភា ថ្ងៃជ័យជម្នះលើទាហានណាស៊ីអាល្លឺ ម៉ង់អំឡុងសង្គ្រាមលោកលើកទី២ គឺជាបុណ្យឈប់សម្រាកដ៍ធំមួយរបស់ប្រទេស ជារាងរាល់ឆ្នាំ មានរៀបចំការធ្វើព្យុះហយាត្រាយោធាអបអរនៅទីលានក្រហមក្នុងទីក្រុងមូស្គូ ក៏ដូចជាតាមបណ្ដាតំបន់ និងរដ្ឋនានានៅក្នុងប្រទេសរុស្ស៊ីទាំងមូល ដោយមានរៀបចំការតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការសម្ដែងសិល្បៈ និងការកាន់ទុក្ខដាក់កំរងផ្កាឧទ្ទិសដល់អ្នកដែលបានបាត់បង់ជីវិតក្នុងជំនាន់សង្រ្គាមលោកលើកទី២៕