ភ្លៀងធ្លាក់ខ្លាំងនាភាគនិរតីប្រទេសចិន បានបំផ្លាញផ្លូវថ្នល់ ផ្ទះសម្បែងអ្នកភូមិ និងបង្ខំឲ្យមនុស្សជាង១៨០០នាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងស្រុកបានឱ្យដឹងថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតីនៃប្រទេសចិន បានបំផ្លាញផ្លូវថ្នល់ និងផ្ទះសម្បែងរាប់សិបខ្នង។
រីឯនៅក្នុងតំបន់ភ្នំស្វយ័ត Nujiang Lisu នៃខេត្ត Yunnan វិញអ្នកភូមិប្រហែលជា ១៨០០នាក់ត្រូវបានគេជម្លៀសចេញគិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ចំណែកនៅក្នុងខេត្តស្វយ័ត Diqing របស់ទីបេក្បែរនោះ ផ្លូវនានាត្រូវបានបិទដោយការរអិលបាក់ដី ជាមួយនឹងអ័ព្ទផ្សែងក្រាស់ ដែលធ្វើអោយប្រតិបត្តិមានភាពស្មុគស្មាញនៅក្នុងតំបន់នោះ។ សកម្មភាពកាប់ព្រៃឈើលិចទឹកត្រូវបានគេរកឃើញនៅកណ្តាលក្រុង Guilin ដែលជាទីក្រុងទេសចរណ៍មួយដែលគេស្គាល់ថាមានសណ្ឋានដីគោកច្រើន។អាជ្ញាធរអាកាសធាតុរបស់ប្រទេសចិនបានចេញសេចក្តីប្រកាសអាសន្នពណ៌ក្រហម ជាស្ថានភាពធ្ងន់ធ្ងរបំផុតកាលពីថ្ងៃចន្ទនេះ ខណៈដែលភ្លៀងធ្លាក់កាន់តែច្រើនត្រូវបានរំពឹងទុកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះទៀតនៅក្នុងខេត្តយូណាន និងខេត្តក្វាងស៊ី របស់ប្រទេសចិន៕
សម្រួលអត្ថបទ៖ សុផារិន្ទ