ភ្លើងឆេះព្រៃជាច្រើនកន្លែងបង្កជាក្តីព្រួយបារម្ភខ្លាំងក្នុងប្រទេសអេស្ប៉ាញចំពេលមានរលកកំដៅកាន់តែអាក្រក់ទៅៗនៅទូទាំងពិភពលោក

ប្រជាជនអេស្ប៉ាញរាប់ពាន់នាក់ប្រឈមមុខនឹងការបញ្ជាឲ្យជម្លៀសខ្លួនចេញ ខណៈដែលភ្លើងឆេះព្រៃនៅទូទាំងឧបទ្វីប Iberian កំពុងមានសកម្មភាពរាលដាលទៅៗ។ រលកកំដៅត្រូវបានគេរំពឹងថា នឹងឡើងដល់៤៤ អង្សាសេ ឬ ស្មើនឹង១១អង្សាហ្វារិនហៃរួចហើយនៅក្នុងតំបន់មួយចំនួន។ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងទ្រង់ទ្រាយធំនូវអណ្តាតភ្លើងនៅខាងក្រៅទីក្រុងម៉ាឌ្រីដ ដែលបានឆាបឆេះចាប់ពីយប់ថ្ងៃចន្ទមក។ អគ្គិភ័យបានសម្លាប់បុរសម្នាក់ និងប៉ះពាល់ដល់ផ្ទៃដីជាង ១.០០០ ហិកតារួចរាល់ដែរ។ នៅកន្លែងផ្សេងទៀត ភ្លើងកំពុងបង្ខំឱ្យមានការជម្លៀសមនុស្សចេញពីក្នុងតំបន់ រួមមាន Castile និង Leon, Andalusia និង Galicia ជាដើម។ រីឯនៅប្រទេសព័រទុយហ្គាល់វិញមានក្រុម អ្នកពន្លត់អគ្គីភ័យជាង ៧០០នាក់កំពុងធ្វើការងារនេះយ៉ាងសកម្មដើម្បីគ្រប់គ្រងភ្លើងនៅ Trancoso ។ ក្រុមអ្នកវិទ្យាសាស្ត្រព្រមានទៀតថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើននូវហានិភ័យជាញឹកញាប់ ដោយបង្កើនអាំងតង់ស៊ីតេនៃកំដៅភពផែនដី និងបណ្តាលឲ្យមានសភាពស្ងួតខ្លាំង ដែលធ្វើឱ្យតំបន់អឺរ៉ុបខាងត្បូងងាយរងគ្រោះដោយសារភ្លើងឆេះព្រៃខ្លាំងណាស់៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ