ព្រះសង្ឃ លោកអាចារ្យ និងសប្បុរសជន នាំយកអំណោយជូនកងទ័ពជួរមុខ អមដំណើរជាមួយឯកឧត្តម បណ្ឌិត សាយ ឫទ្ធី និងលោកជំទាវ ព្រមទាំង ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ លោក ចៅ ប៊ុនឡេង និង លោក សិ ប៊ុនហៀក តំណាងឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត់ ប្រធានមានក្រុមប្រឹក្សា ខេត្តព្រៃវែង
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ព្រះចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជើងវត្តពោធិរង្សី (ហៅវត្ត ត្រពាំងទឹម) ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានអញ្ជើញចូលរួម អមដំណើ រជាមួយឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ក្រុមការ ងារចល័តចុះជួយមូល ដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការ ងារចល័តចុះជួយមូលដ្ឋានខេត្តព្រៃវែង ក្នុងដំណើរទស្សនកិច្ចសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា ចែកជូនដល់កងទ័ពជួរមុខ កងពលតូចអន្តរាគមន៍ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ដែលឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតនៅ ភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ ក្នុងឱកាស ដ៏មានន័យនេះ អំណោយដែលនាំយកទៅប្រគល់ជូនកងទ័ពជួរមុខក្នុងឱកាសនេះ រួមមាន៖
១.នំអន្សមជ្រូក ចំនួន ១,២០០ ដុំ
២.អង្ករ ចំនួន ១១ បេ
៣.អំបុក ចំនួន ៧០០ កំប៉ុង
៤.ទឹកត្រី ចំនួន ១០ យូ
៥.ទឹកសុីអៀវ ចំនួន ១០ យូ
៦.មីកញ្ចប់ ចំនួន ១០កេះតូច
៧.បច្ច័យក្រុមការងារសរុបរួមមាន ចំនួន ២លានរៀលផងដែរ ។ នាក្នុងឪកាសនោះឯកឧត្តម បណ្ឌិត សាយ ឫទ្ធី បានមានប្រសាសន៍ថា ក្នុងការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូនដល់កងកំលាំង វរ:កងទ័ពរបស់យើងនាពេលនេះ សម្រាប់ជាកម្លាំងចិត្តដល់កងទ័ពក្នុងដំណើរទស្សនកិច្ច និងការនាំយកអំណោយនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងពីព្រះសង្ឃ លោកអាចារ្យ និងបងប្អូនពុទ្ធ បរិស័ទ ចំពោះកងទ័ពដែលកំពុងបំពេញ ភារកិច្ចការពារអធិបតេយ្យភាព និងបូរណ ភាពដែនដីជាតិ។
នេះជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិខ្មែរ និងការរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព សង្គមជាតិ ជាបន្តបន្ទាប់៕



