ព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវបានរួមគ្នាផ្តល់អំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីយកទៅចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យ និងរងគ្រោះជំនន់ ខ្វះខាតរយៈពេលខ្លី ក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ

ព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវបានរួមគ្នាផ្តល់អំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីយកទៅចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យ និងរងគ្រោះជំនន់ ខ្វះខាតរយៈពេលខ្លី ក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

រាជធានីភ្នំពេញនារសៀលថ្ងៃទី០៦  ខែតុលា  ឆ្នាំ២០២៥នៅវត្តញាណរង្សី ព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវបានរួមគ្នាផ្តល់អំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដើម្បីយកទៅចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងខណ្ឌឫស្សីកែវក្នុងកិច្ចការមនុស្សធម៌ដែលពីសាលាអនុគណខណ្ឌឫស្សីកែវប្រព្រឹត្ត៍ផ្តល់ជារៀងរាល់ឆ្នាំ។

ព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវមានសង្ឃដីកាថា ជាការពិតព្រះសង្ឃ គឺតែងទទួលបាននូវការទំនុកបម្រុងពីសំណាក់ពុទ្ធបរិស័ទ។ ដូច្នេះហើយបើនៅពេលណាមានប្រជាពលរដ្ឋ ឬពុទ្ធបរិស័ទខ្វះខាត ព្រះសង្ឃក៏តែងបានបរិច្ចាគនូវសម្ភារខ្លះដែលទទួលបានការឧបត្ថម្ភពីពុទ្ធបរិស័ទជូនទៅដល់អ្នកខ្វះខាតវិញ។ តួយ៉ាងនៅពេលនេះព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវបានរួមគ្នាផ្តល់អំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដើម្បីយកទៅចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត រួមមាន អង្ករ១តោន ទឹកក្រូច១០កេស មី១០កេស ទឹកស៊ីអ៊ីវ១០យួរ ទឹកត្រី១០យួរ ទឹកសុទ្ធ១០កេស ត្រីខ១០យួរ ទឹកដោះគោ៣០កំប៉ុង ស្ករស៣០គីឡូក្រាម តែ២០០កញ្ចប់ សម្ភារផ្ទះបាយ  រួមនិងថវិកាចំនួន៤លានរៀល។

ក្នុងឱកាសនេះលោកជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី រួមទាំងព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌ  ដែលបានឧបត្ថម្ភអំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនាជាថ្មីម្តងទៀត បន្ទាប់ពីបានធ្វើឡើង ជាច្រើនលើករួចមកហើយនាពេលកន្លងទៅ ដោយលោកបានគូសបញ្ជាក់ថា រាល់អំណោយដែលទទួល បានអាជ្ញាធរតែងតែយកទៅបែងចែកជូនដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋដែលរងគ្រោះនានានៅក្នុងខណ្ឌ ដើម្បីដោះស្រាយការលំបាកខ្វះខាតរបស់ពួកគាត់បានរយៈពេលខ្លី។ លោកថា នេះគឺជាការរួមចំណែក មួយយ៉ាងមានតម្លៃពីសំណាក់ស្ថាប័នសង្ឃពុទ្ធសាសនានៅក្នុងកិច្ចការសង្គមនៅកម្ពុជា។

លោក ជិន ប៊ុនធឿន បានគូសបញ្ជាក់ថា ស្ថាប័នសង្ឃពុទ្ធសាសនាបានរួមចំណែកដ៏សំខាន់នៅក្នុងកិច្ចការសង្គមនៅកម្ពុជា ដូចជាការអប់រំ និងការធ្វើនូវកិច្ចការមនុស្សធម៌នានាជាច្រើន។ តួយ៉ាងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវជារឿយៗតែងតែទទួលបាននូវអំណោយសប្បុរសធម៌ពីសាលាអនុគណខណ្ឌឫស្សីកែវ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋដែលរងគ្រោះនានា មានគ្រោះអគ្គិភ័យ និងគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌជាដើម។ ការលើកឡើងរបស់លោកអភិបាលខណ្ឌឫស្សីកែវយ៉ាងដូច្នេះក្នុងពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ពីសំណាក់សាលាអនុគណខណ្ឌឫស្សីកែវ  

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot