ព្រឹត្តិការណ៍វប្បធម៌ “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” និងកិច្ចសន្ទនា ស្ដីពី ការការពារនិងការរស់ឡើងវិញនៃបេតិកភណ្ឌវប្បធម៌ នៅរាជធានីភ្នំពេញ
សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត កម្ពុជា -ចិន សហការជាមួយ ក្រុមហ៊ុន China Intercontinental Press & Media Co., Ltd រៀបចំព្រឹត្តិការណ៍វប្បធម៌ “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” វប្បធម៌ក្រោមប្រធានបទ“ និងកិច្ចសន្ទនា ស្ដីពី ការការពារនិងការរស់ឡើងវិញនៃបេតិកភណ្ឌវប្បធម៌ នៅរាជធានីភ្នំពេញ។
ប្រធានបទ “ការពារយ៉ាងប្រុងប្រយ័ត្ននៃប្រាសាទអង្គរ និងការនិទានរឿងសម័យទំនើប” ក្នុងគោលបំណងប្រមូលផ្តុំអ្នកជំនាញ ពីប្រទេសចិន និងកម្ពុជា ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ ដើម្បីពិភាក្សាយ៉ាងជ្រាលជ្រៅ អំពីដំណើរការការពារប្រាសាទអង្គរ ការធ្វើឲ្យបេតិកភណ្ឌមានជីវិតឡើងវិញ និងការបន្តបេតិកភណ្ឌដោយយុវជន។
លោកស្រីសាស្រ្តាចារ្យ វូ សា (Wu Sha) មកពីសាកលវិទ្យាល័យស្ថាបត្យកម្មទីក្រុងប៉េកាំង ប្រទេសចិន បានធ្វើការពិនិត្យឡើងវិញ អំពីដំណើរការសហការរវាងកម្ពុជានិងចិន ក្នុងការការពារបេតិកភណ្ឌអង្គរចាប់តាំងពីឆ្នាំ2007មក ហើយបានពិភាក្សាពីទំនាក់ទំនងវប្បធម៌រវាងស្ថាបត្យកម្មចិន និងអាស៊ីអាគ្នេយ៍ ពីវិជ្ជាជីវៈ ព្រមទាំងចែករំលែករឿងរ៉ាវមិត្តភាព នៃការធ្វើការរួមគ្នា ជាមួយក្រុមការងារកម្ពុជា ក្នុងការអភិរក្សអង្គរ។
លោក ស៊ូ កួតុង (Xu Guodong) ប្រធានសារមន្ទីរទីក្រុងហាន់ដាន ប្រទេសចិន បានផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការការពារវត្ថុបុរាណ និងការអភិវឌ្ឍផលិតផលវប្បធម៌ច្នៃប្រឌិតដើម្បីចែករំលែកអំពីតម្លៃ នៃបេតិកភណ្ឌវប្បធម៌ក្នុងសម័យបច្ចុប្បន្ន ហើយពិភាក្សាអំពីវិធីធ្វើឲ្យបេតិកភណ្ឌបុរាណចូលមកក្នុងជីវិតប្រចាំថ្ងៃរបស់យុវជន។
ជាមួយគ្នានេះដែរ មន្រ្តីពីររូបមកពីអាជ្ញាធរជាតិអប្សរាលោក សន ចាន់ថន និងលោកស្រី ហួត វណ្ណារ៉ា បានណែនាំយ៉ាងលម្អិតអំពីស្ថានភាពការពារ និងការគ្រប់គ្រងបេតិកភណ្ឌអង្គរ ដូចជា ប្រាសាទតាកែវ និងតំបន់ព្រះរាជវាំង ព្រមទាំងការអភិវឌ្ឍទេសចរណ៍ នៃក្រុមប្រាសាទអង្គរ ហើយបានបង្ហាញការកោតសរសើរខ្ពស់ ចំពោះការគាំទ្រដ៏ជំនាញពីក្រុមការងារចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។
ក្រុមអ្នកជំនាញកម្ពុជា-ចិន បានពិភាក្សារួមគ្នា អំពីតម្លៃសម័យបច្ចុប្បន្ន នៃបេតិកភណ្ឌវប្បធម៌ ហើយបានដាក់សំណើរការជាក់ស្តែង អំពីវិធីជំរុញឲ្យយុវជនមានការចាប់អារម្មណ៍ លើការការពារវត្ថុបុរាណ។
ការសន្ទនាខាងលើនេះ មិនត្រឹមតែធ្វើឱ្យការយោគយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងប្រទេសកម្ពុជានិងចិន ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ ក្នុងវិស័យដូចជាការអប់រំយុវជន ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត និងការរស់ឡើងវិញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌ “ឈ្វេងយល់ពីវប្បធម៌កម្ពុជា-ចិន” នឹងបន្តប្រើប្រាស់វប្បធម៌ជាស្ពានដើម្បីរួមគ្នាលើកកម្ពស់មិត្តភាពរវាងប្រទេស កម្ពុជានិងចិន និងពិភាក្សាអំពីអនាគតនៃបេតិកភណ្ឌ។



