ព្រឹកថ្ងៃទី ២ នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅតែបន្តមានវត្តមានតាមដាននូវព័ត៌មានពិស្ដារ ខណៈកិច្ចប្រជុំបើកដំណើរការនៅម៉ោង ៩:០០នាទីព្រឹកនេះ

នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) និងបន្តកិច្ចប្រជុំនៅម៉ោង ៩:០០នាទី ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះបើតាមប្រសាសន៍ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានកិច្ចប្រជុំ។

សម្រាប់ថ្ងៃនេះថ្នាក់ដឹកនាំភាគីទាំងពីរ កម្ពុជា-ថៃ សង្ឃឹមថាកិច្ចប្រជុំនឹងឈានដល់ការអនុម័តកំណត់ហេតុកិច្ចប្រជុំ និងបិទកិច្ចប្រជុំលើកទី៦ ។ 

ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ។ 

សូមជម្រាបដែរថា ព្រឹកនេះជាថ្ងៃទី ២ ហើយនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ហើយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅតែបន្តមានវត្តមានតាមដាននូវព័ត៌មានពិស្ដារ។