ព្យុះទីហ្វុង Bavi បាននាំមកនូវទឹកជំនន់និងបង្ខំឱ្យជម្លៀស ប្រជាជនជាង២លាននាក់ចេញ!បន្ទាប់ពីវាបានវាយប្រហារភាគខាងកើតប្រទេសចិន

ទោះបីជាព្យុះទីហ្វុងបាវីបានចុះខ្សោយបន្តិចនៅថ្ងៃអាទិត្យនេះ នឹងក្លាយទៅជាព្យុះត្រូពិចវិញក្តីនៅប៉ុន្មានម៉ោងបន្ទាប់ពីវាបានបោកបក់ចូលខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ប៉ុន្តែវានៅតែនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងជាច្រើនដដែលទៅកាន់ផ្នែកខ្លះនៃប្រទេសចិន។ ព្យុះបាវីបានបោកបក់ចូលខេត្ត Zhejiang ចំនួន២លើក ដំបូងនៅជិត Taizhou នៅចុងថ្ងៃសៅរ៍នេះ ហើយបន្ទាប់មកវាចូលទៅជិតខេត្ត Wenzhou ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ។ អាំងតង់ស៊ីតេរបស់វាបានបន្តចុះខ្សោយនៅពេលដែលវាបានផ្លាស់ទីទៅភាគពាយ័ព្យឆ្លងកាត់ភាគខាងកើតប្រទេសចិនចូលទៅក្នុងខេត្ត អានហ៊ុយ គិតត្រឹមរសៀលថ្ងៃអាទិត្យ នេះបើយោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិរបស់ប្រទេសចិនដែរ។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបាននិយាយថា ខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដែរ និងត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ទីក្រុងជាច្រើននៅភាគខាងកើត និងភាគឦសានប្រទេសចិននៅថ្ងៃច័ន្ទនេះ។ នៅខេត្ត Zhejiang មានមនុស្សជាង ២.២លាននាក់ត្រូវបានជម្លៀសចេញដោយសារតែឥទ្ធិពលព្យុះបាវី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ចំណែកទីក្រុងសៀងហៃវិញបានជម្លៀសមនុស្សចេញជាង ២៩០,០០០នាក់ចេញពីតំបន់ដែលមានហានិភ័យ ខណៈដែលខេត្ត Fujian បានជម្លៀសមនុស្សជាង ១៨០,០០០នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងទៀតថានៅក្នុងទីក្រុងឆ្នេរសមុទ្រ Yueqing ក្នុងខេត្ត Zhejiang ដើមឈើជាង ១៣០០ ដើមត្រូវដួលរលំ រួមទាំងដើមឈើយ៉ាងហោចណាស់ ៧០០ ដើមត្រូវគេរុះរើចេញជាបន្ទាន់ដែរ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ Pudong និងអាកាសយានដ្ឋានអន្តរជាតិ Hongqiao ក្នុងទីក្រុងសៀងហៃ ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរចូលនិងចេញចោលចំនួន៦៥៣ជើង ដោយសារតែព្យុះ Bavi នេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ