ព្យុះត្រូពិច Bertha ត្រូវគេរំពឹងថានឹងនាំមកនូវខ្យល់បោកបក់ខ្លាំងបង្ករជាទឹកជំនន់មួយចំនួននៅតាមបណ្តោយឆ្នេរសមុទ្រនៃឈូងសមុទ្រម៉ិកស៊ិក
ព្យុះត្រូពិច Bertha ត្រូវបានគេរំពឹងថានឹងចុះខ្សោយនៅក្នុងឈូងសមុទ្រម៉ិកស៊ិក ខណៈពេលដែលវាកំពុងបោកបក់កាន់តែជិតទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែអ្នកព្យាករណ៍អាកាសធាតុបាននិយាយថា ព្យុះនេះនៅតែអាចនាំមកនូវទឹកជំនន់តាមឆ្នេរសមុទ្រ និងភ្លៀងធ្លាក់ខ្លាំងតាមបណ្តោយឆ្នេរសមុទ្រ Louisiana (ឡឹវីសស៊ីណា)។ អ្នកឧតុនិយមទទួលបន្ទុកនៅ Slidell រដ្ឋ Louisiana បាននិយាយថា ខ្យល់បក់មកពីភាគខាងជើងគឺជាកម្លាំងចលករចម្បងដែលធ្វើឱ្យព្យុះចុះខ្សោយ ប៉ុន្តែមិនមានសកម្មភាពផ្គររន្ទះច្រើននោះទេ។ ដូច្នេះកម្លាំងព្យុះទាំងអស់នោះបានបោកបក់ទៅកាន់ភាគខាងត្បូងដោយសារតែខ្យល់នោះបក់ពីទិសឦសានដែលកំពុងរំខានដល់ការអភិវឌ្ឍនៃប្រព័ន្ធនានា។ លោកបាននិយាយទៀតថា ការមកដល់ដីគោកនឹងស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រនៃតំបន់ St. Bernard Parish ឬ Plaquemines Parish នៅល្ងាចថ្ងៃពុធនេះ ហើយព្យុះនេះនឹងចុះខ្សោយយ៉ាងឆាប់រហ័សបន្ទាប់ពីវាបោកបក់រួចផងដែរ។ ការគំរាមកំហែងចម្បងចំនួនពីរ គឺមានទឹកជំនន់ឆ្នេរសមុទ្រតិចតួចនូវកម្រិតរវាង ២ទៅ៤ហ្វីត និងកម្លាំងខ្យល់ព្យុះត្រូពិចប្រហែលពី ៤០ទៅ៥០ម៉ាយក្នុងមួយម៉ោងនៅយប់ថ្ងៃអង្គារ និងរហូតដល់ថ្ងៃស្អែកនេះ។ លោកបាននិយាយថា “តាមពិតការគំរាមកំហែងពីខ្យល់គឺជាការគំរាមកំហែងចម្បងមួយសម្រាប់ការរស់នៅ។ នេះមិនមែនជាការគំរាមកំហែងត្រឹមតែទឹកជំនន់នោះទេ។ តំបន់នានាចាប់ពីតំបន់ Florida Panhandle រហូតដល់រដ្ឋ Louisiana ស្ថិតនៅក្រោមការព្រមានអំពីព្យុះត្រូពិចរហូតដល់ថ្ងៃពុធ ខណៈដែលទីក្រុង New Orleans ស្ថិតនៅក្រោមការឃ្លាំមើលនៃព្យុះត្រូពិច៕

សម្រួលអត្ថបទ៖ សុផារិន្ទ





