ពិភពលោកមានការភ្ញាក់ផ្អើលក្រោយពីកីឡាករឆ្នើម Lionel Messi ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន! បន្ទាប់ពីមិនអាចរក្សាតំណែងជើងឯកក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦បាន

កំពូលតារាកីឡាករបាល់ទាត់ដ៏ឆ្នើមរបស់អាហ្សង់ទីន និង ពិភពលោក Lionel Messi បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់អន្តរជាតិភ្លាមៗគួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញនេះ។ កីឡាករវ័យ៣៩ឆ្នាំរូបនេះ បានដឹកនាំក្រុមអាហ្សង់ទីនទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup កាលពីខែមុននៅទីក្រុងញូវយ៉ក ប៉ុន្តែគាត់មិនអាចការពារប្រទេសអាហ្សង់ទីនរក្សាបាននូវតំណែងជើងឯកបានទេ ក្រោយពីការចាញ់ក្រុមគោជល់អេស្ប៉ាញ ១-០ ។ ហើយវាជាស្ថានភាពមួយដែលបង្ហាញថាជាការប្រកួតចុងក្រោយនៃអាជីពអន្តរជាតិរបស់គាត់ដែរ ប៉ុន្តែអ្វីដែលគេមើលឃើញចំពោះការសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនៅពេលនេះ គឺហាក់ដូចជា Messi បាក់ទឹកចិត្ត អស់កម្លាំងចិត្ត ក្រោយពីឳពុករបស់គាត់បានទទួលមរណភាព ព្រោះឳពុករបស់គាត់គឺជាបុគ្គលតែម្នាក់គត់ ដែលសម្រេចក្តីស្រម៉ៃគាត់ នៅជាមួយគាត់ជានិច្ចតាំងពីចូលហាត់បាល់ដំបូង។ ដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមធំអាហ្សង់ទីននូវអាយុ ១៨ឆ្នាំ Messi បានលេងបាល់ចំនួន២០៧ដងសម្រាប់ប្រទេសរបស់គាត់ និងស៊ុតបញ្ចូលទីបានចំនួន១២៥គ្រាប់បាល់ ជាមួយនឹងពេលវេលាដ៏អស្ចារ្យរបស់គាត់បានមកដល់នៅឆ្នាំ ២០២២ នៅពេលដែលគាត់បានដឹកនាំក្រុមទៅកាន់ជ័យជម្នះ FIFA World Cup លើកទីបីក្លាយជាជើងឯកនៅប្រទេសកាតា។ Messi បាននិយាយនៅលើបណ្តាញសង្គម Instagram របស់គាត់ថា “បន្ទាប់ពីពេលវេលាដែលបានកន្លងផុតទៅចាប់តាំងពីវគ្គផ្តាច់ព្រ័ត្រមក និងបន្ទាប់ពីបានគិតគូរយ៉ាងល្អិតល្អន់ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ។ «វាជាការសម្រេចចិត្តដែលឈឺចាប់ ហើយនៅតែឈឺចាប់នៅក្នុងចិត្តខ្ញុំជានិច្ច ប៉ុន្តែខ្ញុំយល់ថានេះជាពេលវេលាដែលសមគួរបានមកដល់ហើយ។ កន្លងមកខ្ញុំបានសន្យានឹងអ្នកទាំងអស់គ្នាថា ខ្ញុំតែងតែខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព មិនត្រឹមតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ នៅពេលដែលយើងឈ្នះអ្វីៗគ្រប់យ៉ាង តាំងពីដើមរៀងមកផងដែរ។ ខ្ញុំតែងតែតស៊ូ និងលះបង់អ្វីៗគ្រប់យ៉ាងនៅលើទីលានប្រកួតសម្រាប់អាវជម្រើសជាតិមួយនេះ ដើម្បីនាំមកនូវសេចក្តីរីករាយដល់អ្នកទាំងអស់គ្នា និងធ្វើឱ្យអ្នករាល់គ្នាមានមោទនភាព ដែលវាជាការប្រែក្លាយរបស់ជនជាតិអាហ្សង់ទីនដ៏អស្ចារ្យបំផុតតាមរយៈបាល់ទាត់។ «ពេលវេលាកាន់តែខ្លី ទំនួលខុសត្រូវនានាក៏ជិតដល់ទីបញ្ចប់ដែរ ហើយនេះគឺជារឿងមួយដែលធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំស្រឡាញ់ និងធ្លាប់ស្រឡាញ់ ហើយនឹងតែងតែស្រឡាញ់កីឡារបាល់ទាត់ដែលវាបានប្រែក្លាយជាផ្នែកមួយនៅក្នុងក្រុមជម្រើសជាតិរបស់ខ្ញុំ។ ខ្ញុំបានលះបង់អ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន ខ្ញុំគ្មានអ្វីនៅសល់ដើម្បីផ្តល់ឱ្យទៀតទេ ហើយក្រៅពីនេះគឺមានកីឡាករវ័យក្មេងដ៏អស្ចារ្យមួយចំនួនដែលនឹងមកចូលជំនួស ដែលពួកគេសមនឹងទទួលបានវាខ្លាំងណាស់នៅទីនេះ»។

សម្រួលអត្ថបទ៖ សុផារិន្ទ