ពិភពលោកចូលរួមសាទរសម្តេចប៉ាបថ្មី Cardinal Robert Francis Prevost Leo ទី XIV មានវ័យ៦៩ព្រះវស្សាចេញពីទឹកដីអាម៉េរិក ជាលើកដំបូង

អបអរសាទរជូនចំពោះសង្ឃកាតូលិក Cardinal Robert Francis Prevost ដែលត្រូវបានជ្រើសរើសក្រុមជំនុំព្រះវិហារបោះឆ្នោតនិងជ្រើសរើសឲ្យក្លាយជាសម្តេចប៉ាបហ្រ្វង់ស៊ីសបន្ត និង ជាលើកដំបូងគេចេញពីទឹកដីសហរដ្ឋអាមេរិកក្នុងប្រវត្តិសាស្រ្តថ្មីរបស់ព្រះវិហារកាតូលិកទូទាំងសកលលោក បន្ទាប់ពីសម្តេចប៉ាបចាស់ទទួលមរណភាព។
អ្នកផ្សព្វផ្សាយសាសនាដ៏មានឥទ្ធិពលរូបនេះបានចាប់កំណើតក្នុងទីក្រុងឈីកាហ្គោ និង ធ្លាប់បានចំណាយពេលបម្រើការងាររបស់លោកក្នុងប្រទេសប៉េរូ ហើយធ្លាប់បានកាន់កាប់ការងារក្នុងការិយាល័យប៊ីស្សពដ៏មានឥទ្ធិពលរបស់បុរីវ៉ាទីកង់ដែរ។ សម្តេចប៉ាបថ្មីបានត្រូវបានគេដាក់ឈ្មោះជាផ្លូវការ ថា Cardinal Robert Francis Prevost Leo XIV (ឡេអូទី១៤) ហើយនៅក្នុងឃ្លាដំបូងដែលលោកនិយាយទៅកាន់ក្រុមអ្នកគាំទ្រយ៉ាងស្មោះស្ម័គ្រនៅចំពោះមុខមហាជនរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅទីលាន St Peter’s គឺលោកបានមានប្រសាសន៍ថាលោកគឺជាអ្នកស្នងតំណែងរបស់សម្តេច Pope Francis និងមួយឃ្លាទៀតថា “សន្តិភាពនឹងនៅជាមួយអ្នកគ្រប់គ្នា” ហើយលោកបានសង្កត់ធ្ងន់លើសារស្តីពីសន្តិភាព ការសន្ទនា និងការផ្សាយដំណឹងល្អ ជាសារគន្លឹះ។ សម្តេចប៉ាបថ្មីបានពាក់អាវក្រហមបែបប្រពៃណីរបស់សម្តេចប៉ាបចាស់ និងមួកក្នុងតំណែងខ្ពស់នៃសាសនាដែលសម្តេចប៉ាប Francis ធ្លាប់ត្រូវគេបោះឆ្នោតជ្រើសរើសដែរកាលពីឆ្នាំ២០១៣ ហើយសម្តេចប៉ាបថ្មី Leo ទី១៤រូបនេះ អាចនិយាយទៅកាន់មហាជនបាន៤ភាសារ គឺអ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ សម្តេចប៉ាប Francis Prevost ធ្លាប់ទៅកាន់បុរី Vatican ក្នុងឆ្នាំ ២០២៣ ក្នុងនាមជាប្រធានការិយាល័យដ៏មានឥទ្ធិពល ដែលទទួលបានការតែងតាំងពីប៊ីស្សព ដែលជាការងារសំខាន់បំផុតមួយនៅក្នុងព្រះវិហារកាតូលិក។ ស្ថិតក្នុងអាយុ៦៩ឆ្នាំ សម្តេចប៉ាបថ្មី Cardinal Robert Francis Prevost Leo XIV ធ្លាប់យកឈ្នះលើបម្រាមឃាត់ប្រឆាំងនឹងលោកនៅលើទឹកដីសហរដ្ឋអាមេរិកដែលផ្តល់អំណាចផ្នែកភូមិសាស្ត្រនយោបាយដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកជាច្រើនបញ្ហារដែរស្តីពីលោកិយកម្ម។ ប៉ុន្តែសម្តេចប៉ាបមានសញ្ញាតិដើមជនជាតិប៉េរូ ហើយធ្លាប់រស់នៅក្នុងប្រទេសប៉េរូអស់រយៈពេលជាច្រើនឆ្នាំផងដែរ និងជាបុគ្គលដំបូងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា និងបន្ទាប់មកក្លាយជាគ្រូគង្វាលនៅប៉េរ៉ូ៕

សម្រួលអត្ថបទ៖ សុផារិន្ទ