ពិព័រណ៍បច្ចេកវិទ្យាសំណង់ និងទីក្រុងឆ្លាតវៃ បង្ហាញសមិទ្ធផលលេចធ្លោជាច្រើនជាមួយទំហំទឹកប្រាក់ចុះហត្ថលេខាលើសពី ៧,៣ ពាន់លានយ័ន

ទីក្រុងវូហាន – ពិព័រណ៍បច្ចេកវិទ្យាសំណង់ និងទីក្រុងឆ្លាតវៃដ៏ធំមួយ បានបង្ហាញពីភាពជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈការដាក់តាំងបង្ហាញនូវបច្ចេកវិទ្យាទំនើបៗ និងប្រព័ន្ធឌីជីថលឈានមុខគេលើវិស័យសំណង់ និងការគ្រប់គ្រងទីក្រុង ដែលទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជន និងអ្នកជំនាញយ៉ាងច្រើនកុះករដែលប្រព្រឹត្តទៅរយះពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់២៩ខែតុលាឆ្នាំ២០២៦នៃប្រទេសចិន។

លោក ហ៊ូ យ៉ាបូ សមាជិកក្រុមប្រឹក្សាគណៈកម្មាធិការខេត្តនិងអនុគណៈកម្មាការរួមទាំងសមាជិកបានថ្លែងនាឳកាសនោះអោយដឹងថានៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនវិនិយោគ Zhongjian Yipin ក្រោមក្រុមហ៊ុនទី 3 នៃក្រុមហ៊ុនសាងសង់ចិន បានដាក់បង្ហាញនូវផលិតផល “ផ្ទះល្អ Yipin” ដោយលើកកម្រិតភាពជាក់លាក់នៃការសាងសង់ពីកម្រិតសង់ទីម៉ែត្រ មកដល់កម្រិតមីលីម៉ែត្រ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបំពាក់នូវប្រព័ន្ធខ្យល់ប្រាំមួយថេរ ម៉ាស៊ីនចម្រោះទឹកទាំងផ្ទះប្រាំមួយក្នុងមួយ និងភ្ជាប់ជាមួយ “ខួរក្បាលឌីជីថល” ដែលជាភ្នាក់ងារឆ្លាតវៃក្នុងផ្ទះ AI ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់គ្រួសាររាប់ម៉ឺននាក់។

ចំណែកឯផ្នែក “ការសាងសង់ឆ្លាតវៃ” ក៏បានបង្ហាញនូវឧបករណ៍ និងវេទិកា “ស្នូលរឹង” ជាច្រើនផងដែរ ដូចជា៖

 វេទិកា ZD-PLM៖ សម្រេចបានការសាងសង់ដោយគ្មានគំនូរជាលើកដំបូងក្នុងប្រទេស។

 ប្រព័ន្ធ TianGong·ZhiHua (Deeplan) និង Dongcha Cloud OS៖ ពឹងផ្អែកលើគំរូធំ (Large Model) ដើម្បីគ្រប់គ្រងវឌ្ឍនភាព និងសុវត្ថិភាពយ៉ាងជាក់លាក់។

 ម៉ាស៊ីន Fangshi និងម៉ាស៊ីនសាងសង់ស្ពានដៃព្យួរស្វ័យសមតុល្យ៖ ជួយឱ្យកម្មករចាកចេញពីការងារធ្ងន់ធ្ងរ និងបង្កើនសុវត្ថិភាពខ្ពស់។

 ឧបករណ៍សម្រាប់ម៉ាស៊ីនខួង shield៖ ជួយផ្លាស់ប្តូរកាំបិទដោយជោគជ័យក្នុងផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រដែលវែងជាងគេលើពិភពលោក។

រីឯផ្នែក “ការដំណើរការនិងថែទាំទីក្រុង” បាន ពីវិធីសាស្ត្រឆ្លាតវៃក្នុងការការពារជាមុនសកម្ម ការប្រើប្រាស់ប្រព័ន្ធ OpenHarmony + SparkLink + AI ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគារ ១៥% ដល់ ៣០% ប្រព័ន្ធពន្លត់អគ្គិភ័យ Matrix AI និងថ្នាំកូតបញ្ចេញត្រជាក់ដោយវិទ្យុសកម្មពីក្រុមហ៊ុន 3Trees ដើម្បីជួយបន្ថយសីតុណ្ហភាពអគារបែបអកម្ម។

គួរបញ្ជាក់ផងដែរថា ក្រោយពីការបង្ហាញផលិតផល អង្គភាពចំនួន ១៣ រួមទាំងក្រុមហ៊ុនទី 3 នៃក្រុមហ៊ុនសាងសង់ចិន បានចុះហត្ថលេខាលក់ដូរជាមួយសហគ្រាសពិព័រណ៍ជាង ៦០ ដូចជា Haier, Hikvision, Huaxin Cement, Baowu Group និង Hitachi Elevator ដោយទឹកប្រាក់ចុះហត្ថលេខាសរុប លើសពី ៧,៣ ពាន់លានយ័ន។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អូបទិកវ៉ាលី ទីក្រុងវូហាន (មានផ្ទៃដីប្រមាណ ២០.០០០ ម៉ែត្រការ៉េ) ដោយមានអង្គភាពសរុបជាង ២០០ មកពីជាង ១០ ប្រទេស និងតំបន់ បាននាំយកសមិទ្ធផលនវានុវត្តន៍ជាង ១.៤០០ ប្រភេទមកដាក់តាំងបង្ហាញ ព្រមទាំងមានបើកទីតាំងទស្សនកិច្ចចំនួន ៨ បន្ថែមទៀតផងដែរ។