ពិធីសំណេះសំណាល និងណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ដល់បេក្ខជនអាហារូបករណ៍ នៅបញ្ជាការដ្ឋានអង្គរក្ស
ខេត្តកណ្តាល៖ នាថ្ងៃ៣០ កញ្ញា ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ាត ទូច មេបញ្ជាការង និងជានាយកខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងណែនាំពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ដល់បេក្ខជនអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ឆ្នាំសិក្សា២០២៦-២០២៧។
អាហារូបករណ៍ដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីគាំទ្រដល់ការអប់រំ និងលើកកម្ពស់សមត្ថភាពដល់កូនចៅយោធិនៃកងយោធពលខេមរភូមិន្ទ។ កម្មវិធីនេះប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានអង្គរក្ស ដោយមានការចូលរួមពីក្រុមការងារអាហារូបករណ៍ អ.ម.ត យោធិន និងអាណាព្យាបាលបេក្ខជនយ៉ាងកុះករ។ អំណោយដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំលើខឿនអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយចីរភាព៕
The A.M.T Scholarship Digital System Orientation Conducted at Bodyguard Command Headquarters
KANDAL — On September 30th, 2026, Lt. Gen. Yat Touch, Deputy Commander and Chief of Cabinet of the Bodyguard Command, presided over the orientation on the “A.M.T Digital System” for 2026–2027 associate and bachelor’s degree scholarship candidates.
Granted through Prime Minister Samdech Moha Borvor Thipadei Hun Manet and First Lady Dr. Pich Chanmony, these prestigious scholarships reflect the leadership’s dedication to empowering the children of Royal Cambodian Armed Forces (RCAF) personnel through quality higher education and digital proficiency.
#អមត #AMT



