ពិធីសម្ពោធបើកសណ្ឋាគារ TUI BLUE-Sihanoukville ដែលសណ្ឋាគារដ៏ប្រណិត នឹងថ្មីមួយនៅ ចំកណ្តាលទីក្រុង ក្រុងព្រះសីហនុ

នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥

សណ្ឋាគារ TUI BLUE-Sihanoukville មានទីតាំងនៅចំកណ្តាលនៃចំនុចបេះដូងរបស់ក្រុងសីហនុ ដែល មានចំនួន ២០០បន្ទប់ ជាមួយបន្ទប់ប្រភេទលំដាប់ផ្កាយ៥ ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិជាច្រើន។ ពិធីបើកសម្ពោធជាផ្លូវការរបស់សណ្ឋាគារ TUI BLUE ដែលបានចូលរូមជាត្តិយស ដោយ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មាំង ស៊ីណេត អភិបាលនៃគណះអភិបាលក្រុងព្រះសីហនុ លោក Erkan Bilal អនុប្រធានប្រតិបត្តិរបស់ក្រុមប្រឹក្សាជំនួញអាល្លឺម៉ង់ កម្ពុជា និង ប្រធានប្រតិបត្តិនៃ AZ Group Cambodia លោក Sean O‘Sullivan ប្រធានផ្នែកគ្រប់គ្រងទ្រព្យសកម្ម នៃក្រុមហ៊ុនអចលនទ្រព្យ ព្រីនស៍រៀលអ៊ីស្ទេត គ្រុប និង លោក Artur Gerber ប្រធានប្រតិបត្តិរបស់សណ្ឋាគារ TUI & Resorts និង វត្តមានភ្ញៀវ កិត្តិយសបានអញ្ជើញ ធ្វើជាសាក្សីក្នុងពិធីបើកសម្ពាធនៃសណ្ឋារគារ TUI BLUE-Sihanoukville ជាមួយគ្នា ផងដែរ។

លោក Sean O’Sullivan ប្រធានផ្នែកគ្រប់គ្រងទ្រព្យសកម្ម នៃក្រុមហ៊ុនអចលនទ្រព្យ ព្រីនស៍រៀលអ៊ីស្ទេត គ្រុប បានលើកឡើងថា ក្រុមហ៊ុនបានសម្រេចចិត្តដាក់សណ្ឋារគារ TUI Hotels &Resorts ដោយមានគោលបំណង

នាំយកការគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចបែបអន្តរជាតិក្នុងវិស័យទេសចរណ៍ មកកាន់ក្រុងព្រះស៊ីហនុ។

បន្ទាប់ពី ពិធីសម្ពោធបើកសណ្ឋាគារ, សូមអញ្ជើញភ្ញៀវកិត្តិយសទៅកាន់បន្ទប់ប្រជុំ ដើម្បីជូបជុំ និងរីករាយជាមួយការពិសារភោជនីយ៍អាហារ ដែលត្រូវបានរៀបចំយ៉ាងពិសេសដោយចុងភៅរបស់ សណ្ឋាគារ TUI BLUE-Sihanoukville។ ខណៈពេលដែលភ្ញៀវកិត្តិយសកំពុងរីករាយជាមួយនឹង ការពិសារអាហារ, ពួកគាត់ក៏បានចែករំលែកអំពីការស្រលាញ់ពេញចិត្តចំពោះសណ្ឋាគារ និងការរំពឹងទុក របស់គាត់សម្រាប់ការស្នាក់នៅ នាពេលអនាគត។

សណ្ឋាគារ TUI BLUE គឺជាម៉ាកយីហោសណ្ឋាគារ មានកេរ្តិ៍ឈ្មោះមួយរបស់សណ្ឋាគារ TUI Hotels & Resorts ដែលជាក្រុមហ៊ុនមួយនៅក្នុងក្រុមហ៊ុន TUI Group (ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែល ឈានមុខផ្នែកទេសចរនៅក្នុងសកលលោក)។ ក្រុមហ៊ុនបានផ្តល់សេវាកម្ម ស្នាក់នៅ ជាមួយបទពិសោធន៍ មួយដល់ល្អឥតខ្ចោះ។ ទស្សនៈវិស័យនេះក៏បានបណ្តាលអោយក្លាយជា “ការដឹកកនាំម៉ាកយីហោមួយដ៏ធំ ផ្នែកសណ្ឋាគារ និងកំសាន្ត” ដោយសង្កត់ធ្ងន់លើគំនិតរចនានៃការរួមបញ្ចូលរបៀបរស់នៅជាមួយលក្ខណៈគោលដៅ។

ក្រុមហ៊ុនកាបាលខ្នាតយក្ស TUI Cruises, ក្រុមហ៊ុនអាការចរណ៍ TUI Airlines និង ក្រុមហ៊ុនធួរ TUI នៃក្រុមហ៊ុន TUI Hotels & Resort នឹងក្លាយជាស្ពានថ្មីដែលផ្សារភ្ជាប់ក្រុងព្រះសីហនុ Travel ជាមួយការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ ទៅកាន់សកលលោក ហើយនឹងធ្វើឲ្យក្រុងព្រះសីហនុជាទីតាំងដ៏ល្អបំផុត ដែលជាកន្លែងទេសចរដ៏មានសារៈសំខាន់។