ដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន និងដើម្បីបង្ខិតសេវាកម្មឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ក្រុមហ៊ុន ISUZU K-Cambodia បានប្រកាសបើកដំណើរការសាខាថ្មី សាខាទី៤ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) អ៊ីស៊ូហ៊្សុ ជាផ្លូវការ ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ នេះតទៅ។ ក្នុងនេះដែរយើងក៏មានការដាក់លក់នូវម៉ូឌែរទាំងអស់រួមមាន (SUV) Mu-X , (Pick-Up) ISUZU D-MAX V-CROSS 3.0L , ISUZU D-MAX Premium 1.9L , ISUZU D-MAX Deluxe 3.0L , ISUZU D-MAX Deluxe 1.9L , នឹង ISUZU D-Max Spark 3.0L. ។
លោក ហ៊ីរ៉ូយ៉ាស៊ុ សាតូ អគ្គនាយក ក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ខេមបូឌា បានមានប្រសាសន៍ថា “កាលពី 2ឆ្នាំមុន យើងបានបើកសម្ពោធសាខាមួយនៅខេត្តបាត់ដំបង ហើយកាលពីឆ្នាំ មុន យើងបានបើកសម្ពោធសាខាមួយទៀតនៅខេត្តកំពង់ចាម។ស្ថានភាពទីផ្សារកន្លងមក មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែពេញមួយរយៈពេល កន្លងមកនេះ K Cambodia និង Isuzu នៅតែបន្តឆ្ពោះទៅមុខដោយមានជំនឿចិត្តលើ អនាគត និងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែល កាន់តែប្រសើរឡើងដល់អតិថិជនរបស់យើងនៅកម្ពុជា។ ហើយនៅថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលយើងអាចរួមគ្នាអបអរសាទរ និងប្រារព្ធពិធីបើកសម្ពោធសាខាថ្មីមួយទៀត។”
លោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន ខេ (ខេមបូឌា) ក៏បានមានប្រសាសន៍ថា “ថ្ងៃនេះ ក្នុងនាមក្រុមហ៊ុន ខេ (ខេមបូឌា) ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៏ ចំពោះ វត្តមាន របស់អស់លោក លោកស្រី ជាដៃគូអាជីវកម្ម ព្រមទាំងភ្ញៀវ កិត្តយស ជាពិសេសវត្តមានរបស់ លោក ហ៊ីរ៉ូយ៉ាស៊ុ សាតុ អភិបាលក្រុមហ៊ុន Isuzu Cambodia ដែលបានអញ្ជើញចូលរួមកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្ត Isuzu សាខាទី៤ នាពេលនេះ ដែលអាចនិយាយបានថាមកទល់ពេលនេះ ក្រុមហ៊ុនមានអគារតាំងបង្ហាញ រថយន្ត Isuzu ចំនួន ៤ អគារ នៅប្រទេសកម្ពុជា ក្នុងទិសដៅជំរុញទីផ្សាររថយន្ត Isuzu នៅកម្ពុជា ឲ្យកាន់តែមាន វិសាលភាពកាន់តែទូលំទូលាយឡើង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្តល់ជំរើសរថយន្តជាច្រើនដូចជា រថយន្ត ISUZU Pickup ម៉ូដែល D-Max មាន៦ជំរើស និងរថយន្ត ISUZU លក្ខណៈគ្រួសារ ម៉ូដែល Mu-X មាន ៣ជំរើស ដែលជាស៊េរីឆ្នាំ ២០២៦ ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតទំហំ ១.៩ និងទំហំ៣.០ មានកំលាំងថាមពលខ្លាំង ធន់ល្អ ស៊ីប្រេង ស៊ូតតិច អាយុកាលប្រើប្រាស់បានយូរ មានអប់សិនពិសេសដែលជាជំរើសដ៏ល្អសម្រាប់អតិថិជន ក្នុងការជ្រើស រើសតាមតម្រូវការជាក់ស្តែង ។”
បច្ចុប្បន្នអគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ៊្សុ មានចំនួន ៤ សាខា រួមមានសាខារាជធានីភ្នំពេញ ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង, សាខាខេត្តបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ ៥ ខាងជើងលោកតាដំបងគ្រញូង ចម្ងាយ ៣០០ម៉ែត្រ សាខាទី៣ ខេត្តកំពង់ចាម ខាងលិចរង្វង់មូលស្ពានគីហ្សូណា ចម្ងាយ ៣០០ម៉ែត្រ សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចយ៉ាងមមាញឹក លើផ្លូវកម្ពុជាក្រោម (ប្រហែល ២០០ ម៉ែត្រ ខាងកើតស្តុបឋានសួគ៌ ឬអតីតស្តុបណានជីង និងប្រមាណ ៨០០ ម៉ែត្រ ខាងលិចផ្សារធំថ្មី) ដែល ផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរ និងការចូលទស្សនារថយន្តរបស់អតិថិជន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ដាច់មុខរថយន្ត អ៊ីស៊ូហ្ស៊ុ នៅកម្ពុជា។ រថយន្ត អ៊ីស៊ូហ្ស៊ុ គឺជារថយន្តរបស់ប្រទេសជប៉ុន ជាអ្នកឯកទេស មានបទពិសោធន៍ជាង ១០០ឆ្នាំ លើការផលិតម៉ាស៊ីនម៉ាស៊ូត ដែលមានការទទួលស្គាល់លើភាពធន់ រឹងមាំ សន្សំសំចៃខ្ពស់ អាយុកាលប្រើប្រាស់បានយូរ ចំណាយតិចក្នុងការថែទាំ និងចរាចរណ៍លើទីផ្សារជាង ១៥០ ប្រទេសជុំវិញពិភពលោក។
រថយន្ត ISUZU D-MAX ២០២៦ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយលើទីផ្សារអំពីភាពធន់ រឹងមាំ សមត្ថភាពចល័តគ្រប់ស្ថានភាពផ្លូវ និងលក្ខណៈពិសេសក្នុងការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់។ បន្ថែមពីនេះ ម៉ូឌែល Mu-X និង V-Cross ជំនាន់ថ្មីត្រូវបានបំពាក់ដោយបច្ចេកវិទ្យាប្រព័ន្ធចង្កូតអេឡិចត្រូនិក (EPS) ដែលធ្វើឱ្យការបើកបរមានភាពរលូន ទន់ភ្លន់ ងាយស្រួលបញ្ជា និងមានកម្រិតសុវត្ថិភាពខ្ពស់បំផុត។
ក្នុងឱកាសអបអរសាទរការបើកសាខាថ្មី និងការចូលមកដល់នៃរដូវវស្សានេះ ក្រុមហ៊ុនបានដាក់ចេញនូវកម្មវិធីប្រូម៉ូសិនពិសេសប្រចាំរដូវកាលគឺ «GREEN SEASON PROMOTION» ជាមួយនឹងការថែមជូនកញ្ចប់កាដូពិសេសៗជាច្រើនសម្រាប់ការទិញរថយន្ត Pick-up ម៉ូឌែល ISUZU D-MAX ២០២៦ និង SUV ម៉ូឌែល ISUZU Mu-X ស៊េរីថ្មី។
សម្រាប់ព័ត៌មានបន្ថែមអំពីការកក់រថយន្ត ការសាកល្បងបើកបរ ឬលក្ខខណ្ឌប្រូម៉ូសិន ផ្សេងៗ អតិថិជនអាចទំនាក់ទំនងផ្ទាល់ទៅកាន់លេខទូរស័ព្ទតំណាងផ្នែកលក់៖ 077 668 899 088 935 7925 ឬអញ្ជើញទៅកាន់ទីតាំងសាខាថ្មីដោយផ្ទាល់៕
បណ្ដាញសង្គមរបសយើង:
គេហទំព័រ : www.isuzu-kcambodia.com (http://www.isuzu-kcambodia.com/)
ហ្វេសប៊ុក : www.facebook.com/isuzukcambodia (http://www.facebook.com/isuzukcambodia)
តេលេក្រាម : https://t.me/ISUZUKCambodia
យូធូប : www.youtube.com/@isuzukcambodia








