ពិធីប្រឡងជ្រើសរើសបេក្ខសមណនិស្សិត-និស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ភ្នំពេញ ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជារៀបចំកម្មវិធី ប្រឡងគល់បញ្ជីជ្រើសរើសបេក្ខសមណនិស្សិត-និស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។
ពិធីនេះក៏មានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា, ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា
, ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុក , សម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រឹទ្ធបុរស ,ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ,គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យជាច្រើនរូបទៀត។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ប្រសិទ្ធនាមថា ” ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា” នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ។ រយៈពេល២០មកនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ បានកំពុងដំណើរការបណ្តុះបណ្តាលលើ ៣កម្រិត គឺ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។
សូមជម្រាបជូនថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ការជ្រើសរើស បេក្ខសមណនិស្សិត-និស្សិតចូលរៀន ធ្វើការប្រលងចូលសិក្សាត្រូវចែកចេញជា ៣កំរិត ៖
១.និស្សិតទាំងអស់ ត្រូវប្រឡងប្រកួតប្រជែងអាហារូបករណ៍
២. និស្សិតទាំងអស់ ត្រូវប្រឡងធ្វើតេស្តភាសាអង់គ្លេស
និង៣. និស្សិតទាំងអស់ ត្រូវប្រឡងគល់បញ្ជីចូលរៀន ។
ដោយឡែក ការប្រឡងគល់បញ្ជីជ្រើសរើសបេក្ខសមណនិស្សិត-និស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ ក្នុងឆ្នាំសិក្សា២០២៦-២០២៧នាឱកាសនេះ មានសមណនិស្សិត-និស្សិតចូលរួមប្រឡងតេស្តប្រមាណ ២២៧៣ អង្គ/នាក់ ( បព្វជិកចំនួន៨៩អង្គ ប្រុសចំនួន៨៥៦នាក់ ស្រីចំនួន១៣២៨នាក់ ) ទៅលើលើឯកទេសចំនួន ៧រួមមាន៖ នីតិសាស្ត្រ ,គ្រប់គ្រងទូទៅ , បង្រៀនភាសាអង់គ្លេស , អក្សរសាស្ត្រខ្មែរ , វិទ្យាសាស្ត្រកុំព្យូទ័រ,វិទ្យាសាស្ត្រអប់រំ, និងទស្សនវិជ្ជាព្រះពុទ្ធសាសនា៕



