ពិធីប្រគល់ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវ បណ្ឌិត បានផ្តល់ គោយន្តកន្ត្រៃយ៍ និងសម្ភារៈបំពាក់ ជូនទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារមាតុភូមិ

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល គោយន្តកន្ត្រៃយ៍ រម៉កដែក សម្ភារៈបម្រើការងារកសិកម្ម និងសម្ភារៈបំពាក់ផ្សេងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក ផ្តល់ជូនទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កំពុងបំពេញភារកិច្ចជួរមុខនៃមាតុភូមិ ។

តាងនាមមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រាបុត្រី សូមមាន សុខភាពល្អ ប្រាជ្ញាវៀងវៃ ដឹកនាំនាវាកម្ពុជាឆ្ពោះដល់ត្រើយសុភមង្គល និងជួបនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕