ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋាន និងសម្ពោធសមិទ្ធផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន

កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥​នេះ​​​​​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមូលដ្ឋាន និងសម្ពោធសមិទ្ធផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន៕

ក្នុងពីធីនេះក៏មានការអញ្ចើញចូលរួមសំណាក់ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន​​,លោកអភិបាលរងក្រុងច្បារមន,លោកមេបញ្ជាការ​រង​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​,លោកនាយសេនាធិការរង,លោកប្រធានមន្ទីរជំនាញទាំង៧,លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក​,លេខាដ្ឋាន,លោកអធិការនគរបាលក្រុងច្បារមន,លោកមេបញ្ជាការផ្នែកសឹករងក្រុងច្បារមន,លោកចៅសង្កាត់ទាំង៥ ​និងលោកមេប៉ុស្តិ៏នគរបាលទាំង៥ រួមទាំង​សប្បុរសជន​ផងដែរ។

ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ស្រ៊ុន បានផ្តួចផ្តើមរៀបចំជួសជុលនូវអគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី លាបថ្នាំរបងជុំវិញ បំពាក់គ្រឿងសង្ហារឹម អំពូល កន្លែងស្នាក់នៅនិង​​​​​​​​​​​ហេថារចនាសម្ព័ន្ឋផ្សេងៗទៀត-ល-។ដើម្បីលើកកម្ពស់ប្រសិទ្ឋភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ​​ ទប់ស្តាត់ និងបង្ក្រាបបទល្មើស រក្សាសណ្តាប់ធ្នាប់សារធារណះ​​   ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។