ពិធីបំពាក់កន្សែង និងប្រកាសសមាសភាពលោកស្រី ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា

ពិធីបំពាក់កន្សែង និងប្រកាសសមាសភាពលោកស្រី ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា
————————–
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា (កំពូលតារាចំរៀងប្រចាំផលិតកម្មហង្សមាស) និងប្រកាសជា #ទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំកាយរឹទិ្ធជាតិកម្ពុជា និងក្រុមការងារពាក់ព័ន្ធក្រោមឱវាទជាច្រើននាក់។
លោកស្រី ឱក សុគន្ធកញ្ញា បានស្ម័គ្រចិត្តទទួលយកភារកិច្ចជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយពីសកម្មភាពកាយរឹទិ្ធជាតិកម្ពុជា សំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយ តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ជំរុញឱ្យយុវជនចូលរួមការងារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹង ប្រែក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ៕
ប្រភព៖ Hangchuon Naron