ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានបានចូលរួមឧទ្ទិសកុសលផល បុណ្យជូនដល់មាតា បីតា និងវីរយុទ្ធជនជាតិកម្ពុជា 

ព្រឹកថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងសមាជិក ព្រឹទ្ធសភា អ្នកតំណាងរាស្ដ្រមណ្ឌុលខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងពុទ្ធបរិស័ទ្ធចំណុះ ជើងវត្តស្ទឹងឆាយ យ៉ាងច្រើនកុះបានអញ្ជើញកាន់បិណ្ឌវេណទី៧ នៅវត្តគិរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានមានឱកាសចូលរួមឧទ្ទិសកុសលផល បុណ្យជូនដល់មាតា បីតា និងវីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់ អញ្ជើញទៅកាន់សុគតិ ភព កុំបីអាក់ខានឡើយ ។ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ដនេះដែ ប្រជាជាតិកម្ពុជាទាំងអស់ចូលរួមពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ 

     ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនប្រគេនព្រះសង្ឃវត្តគិរីស្ទឹងឆាយ មានដូចជា អង្ករ ៣០០គីឡូក្រាម ,មី ២៤កេស ,ទឹកត្រី ១០យូ ទឹកស៊ីអ៉ីវ ១០យួរ ,ទឹកសុទ្ធ ១០កេស ,ទឹកក្រូច និងទឹកផ្លែឈើ ១០កេស ,ចង្ហាន់បិណ្ឌបាតចំនួនន ៤ឆ្នាំង និងប្រគេនថវិកាព្រះសង្ឃក្នុងមួយអង្គ ១០ម៉ឺនរៀល ដោយឡែក ប្រគេនដល់ព្រះតេជគុណចៅអធិការវត្តចំនួន ២០ម៉ឺនរៀល ជូនលោកអាចារ្យ គណ:កម្មាវត្តក្នុងម្នាក់ៗ ៥ម៉ឺនរៀល ជូនយានជី តាជីម្នាក់ ២ម៉ឺនរៀល និងបច្ច័យប្រគេនវត្ត ដើម្បីកសាងសមិទ្ធិផលចំនួន ១០លានរៀល ។ ជាមួយគ្នានេះ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានមន្ទីរ  អង្គភាព ក៏បានចូលបច្ច័យក៏សាងវត្តមួយចំនួនបន្ថែមទៀត ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានមន្ទីរ  អង្គភាព និងបានផ្តួចផ្តើមក៏សាងផ្លូវចូលវត្តមាន ប្រវែង ១៩០ម៉ែត្រ អាចចាក់ជាបេតុង ឬកៅស៊ូផងដែរ ៕